អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តលង្ការព្រះកុសុមារា
ឯកឧត្ដម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទំាងក្រុមគ្រួសារ និងមន្រ្តីរាជការសាលារាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃក្នុងឱកាសនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅក្នុងវត្តលង្ការព្រះកុសុមារា ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទំាងក្រុមគ្រួសារ និងមន្រ្តីរាជការសាលារាជធានីភ្នំពេញ ទំាងអស់ក៏បានបូជាទៀនធូប ផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតិការទាំង៧សណ្ដាន ។
ជាមួយគ្នានេះដែរក្នុងឱកាសសូត្រមន្តកាន់បិណ្ឌវេនទីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ គឺដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជនយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្ដម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានបួងសួង បួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំសមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕