វេទិកាសាធារណៈស្តីពីការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី៤ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសូទ្រនិគម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីនៃអង្គភាពមន្ទីរស្ថាប័នក្រុមការងារពាក់ពន្ឋ័រួមជាមួយ អាជ្ញាធរ មូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ  មកពីគ្រប់ឃុំ ក្នុងស្រុក សរុបចំនួន ៥២៦នាក់ ស្រី ២០៦នាក់ បានជួបជុំគ្នា នៅភោជនីយដ្ឋាន សុខមនោរម្យ ស្ថិតក្នុងឃុំដំដែក ស្រុកសូទ្រនិគម ដើម្បីស្តាប់មតិយោបល់ ក៏ដូចជាសំណូមពរ និងដោះស្រាយ បញ្ហាការលំបាកដែលជាក្តីកង្វល់  ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ជាសំខាន់ដើម្បីត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់គោលដៅស្រុក ក្រោមប្រធានបទ ( ការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលស្រុក ឃុំ ) តើការអនុវត្តកន្លងមកសម្រេចបានអ្វីខ្លះ និងនៅខ្វះខាតចំណុចអ្វីខ្លះ ដែលត្រូវកែសម្រួល និងត្រូវរួមគ្នាបំពេញបន្ថែម ។ 
ឯកឧត្តម បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ លើកឡើងជាសំណួរ និងសំណូមពរពាក់ពន្ឋ័ទៅនឹងបញ្ហាមួយចំនួន ដើម្បីក្រុមការងារជួយដោះស្រាយ និងបកស្រាយបំភ្លឺ  ។  សំណួរចំងល់ និងបញ្ហាដែលប្រពលរដ្ឋបានសួរ និងសំណូមពររពាក់ពន្ឋ័ទៅនឹងបញ្ហាការផ្គត់ផ្គង់តបណ្តាញអគ្គីសនី  ការបម្រើសេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដោយ ផ្តោតលើការងារអត្រានុកូលដ្ឋាន , សៀវភៅគ្រួសារ , ប្រព័ន្ធធារាសាស្ត្រ ការស្តារអាងទឹក , ផ្លូវថ្នល់ ស្ពាន និងការជីកស្រះនៅក្នុងតំបន់ ធ្វើស្រែប្រាំង , អគារសិក្សា និង ការធ្វើចំណាកស្រុក ។ 
ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងសុំឲ្យជួយដោះស្រាយចំពោះតម្លៃភ្លើង ចំពោះគ្រួសារក្រីក្រនោះ គឺរាជរដ្ឋាភិបាលបានកំណត់ជូនបងប្អូនហើយ ដោយប្រើប្រាស់តិចគឺតម្លៃថោក ។ឯកឧត្តមប្រធានក្រុមការងារបានជម្រុញ.ឲ្យក្រុមហ៊ុនអាជីវកម្មអគ្គសនីឯកជន ត្រូវតភ្ជាប់បណ្តាញអគ្គិសនី ចូលទៅតាមភូមិ ឲ្យចប់នៅ ឆ្នាំ២០២០ខាងមុខឲ្យពួកគាត់បានប្រើប្រាស់  ។ រាល់សំណួរ និង សំណូមពរដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរឃុំ ភូមិបានលើកឡើង ក៏ត្រូវបានវាគ្មិន តាមបណ្តាមន្ទីរ អង្គភាពមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ កុំឲ្យមានមន្ទិលចំពោះអាជ្ញាធរនោះឡើយ ។ ក្នុងនោះដែរ អង្គវេទិកា ក៏បានផ្តោតពីបញ្ហាដ៏សំខាន់ ចំពោះការធ្វើចំណាកស្រុកដោយខុសច្បាប់ដោយតាមមេខ្យល់ ដែលធ្វើឲ្យប៉ះពាល់ដល់ សុវត្ថិភាពបងប្អូនពលករ នៅពេលសមត្ថកិច្ចប្រទេសគេធ្វើការឃាត់ខ្លួន ។ ក្នុងនោះដែរសមាជិកក្រុមការងារថ្នាក់ខេត្ត ក៏បានធ្វើការជូន ដំណឹងដល់ប្រជាពលរដ្ឋ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំនួន៣ចំណុច,លើការងារគាំពារដល់មនុស្ស , ជនពិការ , មាតានិង ទារក គឺ(ស្ត្រីមានផ្ទៃពោះរហូតសម្រាលកូន) ត្រូវបានទទួលប្រាក់គោលរបបរបស់រាជរដ្ឋាភិបាល ។ 
ឯកឧត្តម ឯក វណ្ណឌី ក៏បានសម្តែងក្តីរីករាយចំពោះលទ្ឋផលនៃដំណោះស្រាយ ជូនប្រជាពលរដ្ឋបានដោយរលូនល្អប្រសើរ ដែលទទួលយកបានដោយរីករាយពេញចិត្តគ្រប់ៗគ្នា ជាពិសេសបានការចូលរួមពន្យល់បកស្រាយលើការងារបច្ចេកទេសក្នុងការតបណ្តាញជូនដល់អ្នកប្រើប្រាស់ពីមន្ត្រីអាជ្ញាធរអគ្គីសនីកម្ពុជា     ៕   ម៉ី សុខារិទ្ធ ភ្នាកងារខេត្តសៀមរាប

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner