មន្ត្រីក្រសួងយុត្តិធម៌៖ ទោសសមរង្ស៊ីកើនទ្វេដងបើរកឃើញកំហុសប្រមាថមហាក្សត្រលើកនេះទៀត

អត្ថបទដោយ៖
Kien Sereyvuth

 លោកសមរង្ស៊ីនឹងអាចរងទោសកើនទ្វេដង បើសិនជាតុលាការរកឃើញថាពិតជាមានកំហុសម្តងទៀតក្នុងសំណុំ រឿងថ្មីនៃបទប្រមាថព្រះមហាក្សត្រខ្មែរ។ លោកសមរង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសចំនួន៤ឆ្នាំ រួចម្តងហើយ កាលខែមិថុនាឆ្នាំ២០១៩ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។  ទណ្ឌិតដដែលរូបនេះ ត្រូវបានរងការចោទ ប្រកាន់ក្នុងបទល្មើសនេះដដែលថែមទៀត នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ។ សរុបជារួម ទណ្ឌិត សម រង្ស៉ី មាន សំណុំរឿងចំនួន២ហើយ ពាក់ព័ន្ធនឹងបទប្រមាថអង្គព្រះមហាក្សត្រ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោកគឹម សន្តិភាព ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងកាលពីថ្ងៃទី១៦កញ្ញាថា ករណីសំណុំរឿងថ្មីនៃបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ នឹងកើនទ្វេដងនៃកម្រិតអតិបរមាបើសិនជាតុលាការរកឃើញថាមានជាប់ទោស កំហុសជាដដែលនោះទៀត។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះ រាជាណាចក្រកម្ពុជា មាត្រា៨៣ មាត្រា៨៨ មាត្រា ៤៣៧ស្ទួន ទណ្ឌិតរូបនេះ ស្ថិតក្នុងភាពមិនរាងចាល នៃការប្រ ព្រឹត្តបទល្មើស “បទប្រមាថចំពោះ អង្គព្រះមហាក្សត្រ” ហេតុនេះអតិបរមានៃទោសដាក់ពន្ធនាគារនឹងកើនឡើងទ្វេរ ដង ពី៥ឆ្នាំទៅ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញនូវទោសកំហុសនេះម្តងទៀត!»។
លោកសមរង្ស៊ីកាលពីថ្ងៃទី១២កញ្ញាបានប្រើសម្តី«អាយ៉ង និងចំណាប់ខ្មាំង» ចំពោះព្រះមហាក្សត្រដែល ព្រះអង្គ គឺជាក្សត្រ មិនអាចនរណារំលោភបំពានបាន និងព្រះអង្គគឺជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តភាពជាតិ។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner