ក្រសួងការបរទេសបញ្ជាក់ការបញ្ជួនសាលដីកាបង្គាប់ការចាប់ខ្លួនសមរង្ស៊ីតាមបណ្តាប្រទេសអាស៊ាន

អត្ថបទដោយ៖
Kien Sereyvuth

  ដីកាបង្គាប់ដើម្បីការចាប់ខ្លួនលោកសមរង្ស៊ី បានបញ្ជួនទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់រួច រាល់ហើយដើម្បីស្វែងរកកិច្ចសហការពីប្រទេសនៃសមាជិកអាស៊ានទាំង១០។ ទណ្ឌិតសមរង្ស៊ី ត្រូវគេពណ៌នាថា បានដើរហូសពីគន្លងធ្វើនយោបាយតាមបែបប្រជាធិបតេយ្យ ដោយវេលាចុងក្រោយនេះ លោកបានអំពាវនាវ ញុះញង់ស្រែករកអំពើបះបោរពីកងកម្លាំងប្រដាប់អាវុធបំបែរកាណុងមករាជរដ្ឋាភិបាល ដែលសកម្មភាពនោះ ត្រូវគេចាត់ទុកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយក្នុងការទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលប្រសូត ក្រោមការបោះឆ្នោតនៃសម្លេងចូលរួមជិត៧លាននាក់ដែលស្មើនឹងជាង៨៣ ភាគរយនៃសម្លេងពលរដ្ឋមានសិទ្ធិ បោះឆ្នោតនៅទូទាំងប្រទេស។ នៅវេលាថ្មីៗនេះថែមទៀត ទណ្ឌិតរូបនេះ ថែមបានបញ្ចេញនូវគម្រោងផែន ការណ៍រៀបចំបក្ខពួកសម្រាប់ធ្វើសកម្មភាពដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានិងថែមទាំងបានប្រើភាសាប្រ មាថមកលើអង្គព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដែលរដ្ឋធម្មនុញ្ញបានហាមមិនឲ្យប៉ះពាល់នោះថែមទៀត។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោ កេត សោផាន់ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៧កញ្ញា នេះថា ព្រះរាជាណាចក្រកម្ពុជា បានបញ្ជួនសាលដីកាតុលាការកំពូលរបស់កម្ពុជាទៅ កាន់បណ្តាប្រទេសជា សមាជិកអាស៊ាន ទាំងអស់រួចហើយដើម្បីចាប់ជនណាដែលមានសាលដីកាតុលាការកម្ពុជា។ គួររំលឹកថាកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីឡាវលោកថងលូនស៊ីស៊ូលីត បានថ្លែងបញ្ជាក់នូវការប្តេជ្ញារបស់ខ្លួនដើម្បីការអនុវត្ត ការចាប់ខ្លួនលោកសមរង្ស៊ីនេះផងដែរបើសិនជាហ៊ានឆ្លងដែនចូលតាមប្រទេសឡាវនោះ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner