សម្តេចតេជោថ្លែងបង្ហាញចក្ខុវិស័យរៀបចំនយោបាយ ខណៈក្រុមប្រឆាំងព្យាយាមរារាំង (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការព្យាយាមចង់បន្ទុចបង្អាក់របស់ក្រុមធ្វើនយោបាយ ប្រឆាំងដោយមិនចង់ឱ្យកូនប្រុសរបស់សម្តេចធ្វើនយោបាយនោះ នឹងមិនបានសម្រេចដូច តាមបំណងរបស់ក្រុមប្រឆាំងឡើយ។
បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រក្នុងសន្និបាតគណបក្សជ្រើសតាំងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមរារាំងប្រើប្រាស់សព្វគ្រប់កលល្បិច ដើម្បីរកការបន្ទុកបង្អាក់។
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍បញ្ជាក់នៅថ្ងៃទី១០តុលាឆ្នាំ២០២២ បានថ្លែងបង្ហាញថាការព្យាយាមបន្ទុចបង្អាក់របស់ក្រុមប្រឆាំងនោះ នឹងមិនសម្រេចឡើយ។ សម្តេចបានថ្លែងថាការព្យាយាមកាន់តែរារាំង, សម្តេចនឹងកាន់តែជម្រុញឱ្យកាន់តែកៀកជិត។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងប្រាប់ទៅអ្នកធ្វើនយោបាយក្រៅប្រទេស ដែលមិនចង់ឱ្យសម្តេច និងក្រុមគ្រួសារប្រឡូកក្នុងអាជីពនយោបាយផង និងព្យាយាម និយាយអំពីជីវិតរបស់នាយករដ្ឋមន្ត្រីខ្លាចស្លាប់។
ការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមន្ត្រីបក្សបានបញ្ជាក់ថា គឺផ្តោតលើលក្ខណៈសម្បត្តិរបស់លោកទាំងសមត្ថភាព, ចក្ខុវិស័យដឹកនាំ, សមត្ថភាពចំណេះដឹង, បទពិសោធន៍ការងារ និងស្នាដៃបំរើមាតុភូមិជាច្រើន ទាំងក្នុងកិច្ចការការពារជាតិ, កិច្ចការសេដ្ឋកិច្ចសង្គម, សុខាភិបាល និងការងារយុវជន។