អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងរៀបចំពិធីប្រណាំងទូកង ក្នុងឱកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែនាពេលខាងមុខ
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គ្រោងនិងរៀបចំពិធីប្រណាំងទូកចែវ និងទូកអុំ និងបង្កើតតំបន់ត្រជាក់ឱ្យខ្លាំងជាងកាលពីចូលឆ្នាំទៀត ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះ នៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ ខាងមុខនេះ ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ខេត្តកំពង់ឆ្នាំង ដែលមានទេសភាពភ្នំកង្រី នៅខាងមុខជានិមិត្តរូប ស្ថិតក្នុងស្រុកកំពង់លែង ។
ការថ្លែងប្រាប់បែបនេះ នៅក្នុងពេលឯកឧត្តមឡើងមានប្រសាសន៍ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងប្រកាសទទូលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ទៀតថា ចំពោះការប្រណាំងទូកអុំនិងទូកចែវនិងរៀបចំនៅផែដើមពោធិ៍ទន្លេផ្សារក្រោម ហើយឯកឧត្តមនិងចាត់អោយក្រុមការ
ងារ ដឹកនាំពិនិត្យនិងរៀបចំដាក់អំពូលភ្លើង និងទីតាំងដាក់ប្រគុំតន្ត្រីដើម្បីធ្វើឱ្យតំបន់ត្រជាក់មួយនេះក្លាយជាកន្លែងបែបប្រពៃណីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ក្នុងខេត្តកំពង់ឆ្នាំង កម្សាន្តឱ្យបានច្រើនកុះករផងដែរ។
នៅក្នុងនោះដែរ លោក ហ៉ីង ភ័ព្ឌមិនាអភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ទៀតថានៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២២ នៅតាមដងផ្លូវក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ឆ្នាំង ឯកឧត្តម.ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការរៀបចំ និងដាក់អំពូលភ្លើងបំភ្លឺ និងរកទីតាំងផ្សងទៀតដើម្បីធ្វើសួនថ្មីបន្ថែមទៀត គឺធ្វើយ៉ាងណាឱ្យក្រុងកំពង់ឆ្នាំងក្លាយជាក្រុងដែលមានសោភ័ណភាពល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកាន់តែច្រើនថែមទៀតខណ:
ខេត្តកំពង់ឆ្នាំង និងបន្តត្រៀមធ្វើផ្លូវកៅស៊ូក្នុងក្រុងចាប់ពីចំណុចវត្តធម្មយុធរហូតទៅដល់ការ៉ាស់សាំងដំរីសនៅពេលខាងមុខ ។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បន្តថា បច្ចុប្បន្នឃើញថាការថយចុះនៃជំងឺកូវិដ១៩មានភាពធូរស្រាល និងយោងប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចបានផ្តល់ឱកាសឱ្យរាជធានីខេត្តរៀបចំពិធីប្រណាំងទូកង តាមបណ្តាខេត្តរៀងខ្លួន ឯកឧត្តម
ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំ ស្វះស្វែងរកវ៉ាក់
សាំងចាក់ការពារជំងឺកូវីដ១៩ ចាក់ដោយមិនគិតកម្រៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសដោយមិនរើសអើងនិន្នាការនយោបាយអ្វីនោះឡើយ ៕ សុខ គឹមសៀន