សម្តេចតេជោ ហ៊ុន សែន៖ ការផ្អាកពិធីបុណ្យអុំទូក មិនមែន រាជរដ្ឋាភិបាលអត់លុយទេ តែមមាញឹកនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នាព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការផ្អាក ព្រះរាជពិធីបុណ្យអុំទូក មិនមែនដោយសាររាជរដ្ឋាភិបាល អត់ លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទោះយើងមិនមាន រៀបចំព្រះរាជពិធីបុណ្យ អុំទូកថ្នាក់ជាតិនៅឆ្នាំនេះក៏ពិតមែន តែតាមបណ្តាខេត្ត និងមូលដ្ឋាននានាទូទាំងប្រទេស ចាប់ផ្តើម នាំគ្នារៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តនានា ផ្តល់ការ កម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋផងដែរ ៕
ដោយ៖វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner