រកបាន៣គ្រាប់ឲ្យ Liverpool ខណៈក្រុម Napoli កក់កៅអី១៦ក្រុមចុងក្រោយ នៅ Champions League
ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមក្រុម ហង្សក្រហម Liverpool រកបាន៣គ្រាប់ នៅក្របខណ្ឌ Champions League ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Rangers ក្នុងលទ្ធផល ៧ទល់១ ។ ខណៈក្រុម Napoli កក់កៅអី១៦ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ នៅពូលA ។
៧គ្រាប់របស់ហង្សក្រម រកបានដោយកីឡាករ Firmino Roberto ២គ្រាប់ Mohameh Salah ៣គ្រាប់ Darwin Nunez និង Harvey Elliott ម្នាក់មួយគ្រាប់ ស្របពេលដែលកីឡាករ Scott Arfield រកបានមួយគ្រាប់អោយក្រុម Rangers ។ លទ្ធផលបានធ្វើអោយក្រុមហង្សក្រហម ឈរលេខ២ មាន៩ពិន្ទុ ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ចាញ់១ តាមពីក្រោយ Napoli ។
រីឯក្រុម Napoli បានកក់កៅអីវគ្ក១៦ក្រុមចុងក្រោយ ក្រោយ៤ប្រកួតឈ្នះទាំង៤ ឈរលេខ១ មាន១២ពិន្ទុ ទោះបីសល់១ប្រកួតទៀតក៏ដោយ។ គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុម Liverpool ត្រូវប៉ះម្ចាស់ផ្ទះ Ajax រីឯក្រុម Napoli ប៉ះ Rangers នាថ្ងៃទី២៧ ខែតុលាខាងមុខនេះ៕ ចាន់ វិចិត្រ
