កងទ័ពទូទាំងខេត្តកំពង់ធំប្រកាសគាំទ្រនិងអបអរសាទរសម្ដេចតេជោហ៊ុន សែន បានទទួលជ័យជំនះនិងការផ្ដល់នូវភាពយុត្តិធម៌ស្អាតស្អំ ពីតុលាការប្រទេសបារាំង

ខេត្តកំពង់ធំ៖ សម្ដេចតេជោហ៊ុន សែន ទទួលបាននូវភាពយុត្តិធម៌ស្អាតស្អំ ពីតុលាការប្រទេសបារាំង ធ្វើឲ្យយោធិននៅទូទាំងខេត្តកំពង់ធំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមអបអរសាទរ និងបានប្រារព្វនូវកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសព័ត៌មានរបស់មេធាវីជនជាតិបារាំង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ហេតុនៃសាលក្រមរបស់តុលាការប្រទេសបារាំង បានបង្ហាញនូវភាពជោគជ័យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលចង់បាននូវភាពយុត្តិធម៌ស្អាតស្អំ និងបានទាត់ចោលនូវការថ្លែងមួលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី កិច្ចប្រជុំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់កងឯកភាព នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។

សេចក្តីប្រកាសព័ត៌មានរបស់មេធាវីជនជាតិបារាំង ដែលបានសំអាងអង្គហេតុនៃសាលក្រមរបស់តុលាការប្រទេសបារាំង បានផ្ដល់ភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់សម្ដេចតេជោហ៊ុនសែន និងបានគូសបញ្ជាក់ថាបុគ្គលសម រង្ស៊ី ត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ពាក្យពេចន៍ចោទប្រកាន់របស់បុគ្គល សម រង្ស៊ី ដោយគ្មានភស្តុតាង ដែលបានចោទប្រកាន់ថាសម្ដេចតេជោហ៊ុនសែន ជាអ្នកនៅពីក្រោយខ្នងនៃការធ្វើឃាតឯកឧត្តម ហុក ឡង់ឌី គឺជាការបរិហារកេរ្តិ៍ចំពោះសម្ដេចតេជោ ហ៊ុន សែន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមប្រកាសគាំទ្រ អបអរសាទរចំពោះភាពជោគជ័យ និងភាពស្អាតស្អំរបស់សម្ដេចតេជោហ៊ុនសែន និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយណា ដែលមានបំណងយាយី បំពានដល់ច្បាប់ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍របស់សង្គម និងសូមប្រកាសគាំទ្រ ការពារសម្តេចតេជោ និងបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកបារមីគ្រប់ទិសទីថែរក្សា និងប្រសិទ្ធិពរជ័យជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ប៊ុន រដ្ឋា

ads banner