អភិបាលខេត្តកែប៖ សមិទ្ធផលនានាគឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន

កែប៖អគារបណ្ណាល័យមួយខ្នងដែលមានទំហំ៨៤ម៉ែត្រការ៉េ ចំណាយ ថវិការអស់ជិតពីរម៉ឺនដុល្លារអាមេរិកស្ថិតនៅ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន ក្រុងកែប ភូមិកែប សង្កាត់កែប ក្រុងកែបត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៤ ខែតុលា ក្រោមវត្តមានឯកឧត្តមអភិបាលខេត្តកែបនិងលោកជំទាវ។

អគារនេះជាអំណោយរបស់ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្ត និងលោកជំទាវ ស មាលីដា ។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកែបបានបញ្ជាក់ថា អគារបណ្ណាល័យមួយ មួយខ្នងស្មើនឹងមួយបន្ទប់នេះ ជាសមិទ្ធផលថ្មីមួយដ៏សំខាន់សម្រាប់កូនក្មួយសិស្សានុសិស្សក្រេបជញ្ជក់យកចំណេះដឹងបន្ថែមក្រៅពីម៉ោងសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាទំពាំងស្នងឫស្សីនិងជាធនធានមនុស្សប្រកបដោយសមត្ថភាព ដែលសង្គមជាតិត្រូវការ។

លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលនានាគឺកើតចេញពីនយោ បាយឈ្នះឈ្នះ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយនិងក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការសាក សួរ សុខ ទុក្ខរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ជាមួយគ្នានេះឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាន ផ្ដល់ ជូននូវអំណោយដ៏ថ្មីសន្លាងពីរទៀត គឺបណ្ណាល័យសម្រាប់ អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប និងផ្លូវព័ន្ធជុំវិញអាគារសិក្សា តាមការស្នើសុំរបស់លោកនាយកសាលា៕
ដោយ៖សិលា សារិន

ads banner