អភិបាលខេត្តកែបដឹកនាំគោរពព្រះវិញ្ញាណក្ខន្ធ”ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ

កែប៖ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលខេត្តកែបព្រមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការក្នុងខេត្តបានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ពិធីដើម្បីរំលឹកដឹងនូវគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាលនិងឧត្តុង្គ ឧត្តមចំពោះជាតិមាតុភូមិដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ការបងង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ជាពិសេសព្រះរាជវីរសកម្មភាពដ៏លើស លប់ របស់ព្រះអង្គ ដែលធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាព នៅលើសកលលោក៕ដោយ៖សិលា សារិន

ads banner