មនុស្ស៦នាក់ពាក់ព័ន្ធការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល រងការចាប់ខ្លូន
អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងនៅថ្ងៃទី១៦កញ្ញានេះថាជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងការរៀប ចំផែនការត្រៀមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបដិ វត្តពណ៌និងបង្កអសន្តិសុខបំពុល បរិយា កាសសង្គម បានរងការចាប់ខ្លួន។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃច័ន្ទនេះ ប៉ុន្តែមិនបានរៀបរាប់លំអិតអំពីពេលវេលានិងកន្លែងដែល ចាប់ខ្លួននោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា «សមត្ថកិច្ចមិនអាចអនុញ្ញាតឲ្យពួកគេមកបង្កព្យុះភ្លៀងនៅពេល ដែលស្រុកទេសកំពុងមានសន្តិភាពនោះបានឡើយ។ សមត្ថកិច្ចត្រូវតែបង្ក្រាបក្រុមដែលរៀបចំផែនការផ្តួលរំលំ រាជរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តពណ៌នោះមិនថាក្រុមឬបុគ្គលនោះ ជាសមាជិករបស់គណបក្សនយោបាយ ណាមួយក៏ដោយ។ ការចាប់ខ្លួននេះ បានធ្វើឡើងក្នុងគ្រាដែលលោកសមរង្ស៊ីបានអំពាវនាវអ្នកគាំទ្ររបស់ពួកគេ អោយងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ជាពិសេសនៅមុនថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩ ដែលលោកសមរង្ស៊ីអះអាង ពីក្រៅប្រទេសថានឹងវិលត្រឡប់ទៅកម្ពុជាវិញ។ លោកសមរង្ស៊ី បានប្រើមធ្យោបាយដុតបញ្ឆេះកំហឹងប្រជាពល រដ្ឋដោយនិយាយចោទថាកម្ពុជាជាប្រទេសដែលបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាមួយនឹងការលើក ឡើងឧទាហរណ៍អំពីលោកកឹមសុខាថាត្រូវបានគេបំបិទសិទ្ធិបញ្ចេញមតិនោះជាដើម។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមសហមេធាវីការពារសិទ្ធិ លោកកឹមសុខា កាលពីថ្ងៃអាទិត្យទី១៥កញ្ញា សេចក្តីថ្លែងការណ៍បានសរសេរប្រឆាំងនូវអ្វីដែលលោកសមរង្ស៊ីបានលើកឡើង។ សេចក្តីថ្លែងការណ៍ថ្ងៃ អាទិត្យ ទី១៥វិច្ឆិកា បានប្រកាសថា ទោះបីលោកកឹមសុខា បានស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក៏ដោយ ក៏ លោកកឹមសុខានៅតែមានសិទ្ធិ ក្នុងការតវ៉ា ការពារ ទាមទារនិងបដិសេធនូវអ្វីដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់ របស់គាត់។