នៅកំពង់ឆ្នាំង មានរៀបចំទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ក្រោមប្រធានបទ “មិនទុក ឱ្យនរណាម្នាក់អត់ស្បៀង៖ ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឲ្យជីវិតកាន់តែប្រសើរឡើង”

កំពង់ឆ្នាំង ៖ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា
ប្រមាញ់និងនេសាទ បានថ្លែងថា ដោយសារវិបត្តិជាសកល មកពីជំងឺ
កូវីដ១៩ បញ្ហាអ៊ុយក្រែន វិបត្តិប្រេងឡើងថ្លៃ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កើនអសន្តិសុខ ស្បៀងនៅជុំវិញពិភពលោក ដែលបានរាំងស្ទះដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ ពិសេសជីវភាព រស់នៅរបស់គ្រួសារក្រីក្រងាយរងគ្រោះ ។

ឯកឧត្តម ឱម គឹមស៊ា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ នាថ្ងៃទី ១៧ ខែតុលាឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរង អម សុភា តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងរួមនិងមន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ឯកឧត្តម ឱម គីមស៊ា បានបន្តថា៖
ក្នុងបរិការនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងមុតស្រួចដើម្បីជួយស្រោចស្រង់កាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនៅកំណើនសេដ្ឋកិច្ចជាតិដែលក្នុងនោះវិស័យកសិកម្ម គឺជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមចំណែកនិងជួយបង្កើតប្រាក់ចំណូលដែលប្រជាពលរដ្ឋនៅតំបន់ជនបទ ឲ្យមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម ។

ម្យ៉ាងទៀតយុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាលគឺផ្ដោតការយកចិត្តទុក
ដាក់យ៉ាងខ្លាំងលើការបង្កើនផលិត ភាព ការប្រកួតប្រជែងព្រមទាំងផ្ដល់នូវការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងការធ្វើ ពិពិធកម្មសេដ្ឋកិច្ច នៅក្នុងសកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់។

ដើម្បីឆ្លើយតបទៅនឹងទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ(មិនទុកឱ្យនរណាម្នាក់អត់ស្បៀង៖ ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឲ្យជីវិតកាន់តែប្រសើរឡើង) សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដំណោះស្រាយពាក់ព័ន្ធនិងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ មិនត្រឹមតែការឆ្លើយតបទៅនឹងគោលនយោបាយ ជាអទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយកម្រិតជីវភាពរស់នៅ និងការលើកកម្ពស់សុខមាល
ភាពរបស់ប្រជាជនទៀតផង ដែលរាជរដ្ឋាភិបាលបានប្តេជ្ញាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លាននោះឡើយ ។

សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនោះ ក៍មានមន្ត្រីនៃមន្ទីរកសិកម្ម តាមបណ្ដា ខេត្តចំនួន៨ ចូលរូមតាំងពិពណ៌ផលិតកម្មរបស់ខ្លួន ដែលមកពី ខេត្កំពង់ឆ្នាំង ,សៀមរាប, បាត់ដំបង, ពោធិ៍សាត់,កំពង់ធំ,កំពង់ចាម,ត្បូងឃ្មុំ និងខេត្តកណ្ដាល។ ចំណែកកសិករខេត្តកំពង់ឆ្នាំងដែលបានចូលរួមចំនួន ៣០០នាក់ម្នាក់ៗទទួលបានស្រូវពូជចំនួន២៥គីឡូក្រាម និងកូនឈើមួយដើមផងដែរ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner