ប្រទេសបារាំងនឹងបណ្តុះបណ្តាលទាហានអ៊ុយក្រែន២.០០០នាក់
បារាំង ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកSebastien Lecornu បានប្រាប់កាសែត Le Parisienកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុង(Emmanuel Macron) បានគាំទ្រសំណើមួយដើម្បីបណ្តុះបណ្តាលហ្វឹកហ្វឺន ទាហានអ៊ុយក្រែនមួយចំនួនធំនៅក្នុងប្រទេសបារាំង។
លោកនិយាយថា៖ «លោកប្រធានាធិបតី… បានអនុម័តផែនការហ្វឹកហ្វឺនមួយដែលនឹងអនុញ្ញាតឱ្យទាហានអ៊ុយក្រែនដល់ទៅ២.០០០នាក់ មកហ្វឹកហ្វឺននៅប្រទេសបារាំង»។
លោកមានប្រសាសន៍ថា៖ «ពួកគេនឹងត្រូវចាត់ឱ្យហាត់ការ នៅអង្គភាពរបស់យើងជាច្រើនសប្តាហ៍។ លោកបានបន្ថែមថាការហ្វឹកហ្វឺនយោធាសម្រាប់ការប្រើយន្តហោះ Caesar ត្រូវបានផ្តល់ជូនទាហានអ៊ុយក្រែន ផងដែរ»។
Lecornuបាននិយាយថា”ប៉ុន្តែឥឡូវនេះវាគឺជាការផ្លាស់ប្តូររបៀបធ្វើការនិងទំហំការហ្វឹកហ្វឺន» ។
រដ្ឋមន្ត្រីរូបនេះបាននិយាយថាមកទល់ពេលនេះប្រទេសបារាំងបានបញ្ជូន Caesar howitzers ចំនួន១៨គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងបន្តបញ្ជូនបន្ថែមចំនួន៦ទៀត។ លោក Lecornu បាននិយាយថា លើសពីនេះ ប្រទេសបារាំងក៏កំពុងពិចារណា ការបញ្ជូនកាំជ្រួចផ្លោង លើដីផងដែរ។
លោកសន្យាថា បារាំងនឹងផ្តល់មីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី Crotale ដែលប្រើសម្រាប់ស្ទាក់ចាប់មីស៊ីល និងយន្តហោះដែលហោះរយៈកម្ពស់ទាប។
លោក Lecornu បាននិយាយថាបារាំងបានគិតគូរពីការបណ្តុះបណ្តាលចាំបាច់សម្រាប់ ទាហានអ៊ុយក្រែន។
លោក ម៉ាក្រុង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងផ្តល់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសទៅឱ្យអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាពិសេសដើម្បីជួយអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីល។
កន្លងមកទីក្រុងប៉ារីសបានផ្គត់ផ្គង់កាំជ្រួចមីស៊ីលប្រឆាំងយន្តហោះដែលបាញ់ដោយស្មា Mistral ដល់អ៊ុយក្រែន៕
ដោយ៖វណ្ណ ស័ក្តិ