កប៉ាល់ធ្វើពីឈើធ្វើដំណើរតាមមហាសមុទ្រដ៏ធំបំផុតរបស់ពិភពលោក នឹងទៅដល់អេស្ប៉ាញ

វ៉េឡាតា៖ កប៉ាល់ធ្វើពីឈើធ្វើដំណើរតាមមហាសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ដែលគ្រោងនឹងទៅដល់ទីក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន ក្នុងឆ្នាំ២០២៣ ។

នាវានេះបានធ្វើដំណើរទៅកាន់កំពង់ផែ Grand Harbor របស់ប្រទេសម៉ាល់តា ដែលជាប្រទេសជាកោ ស្ថិតនៅតំបន់សមុទ្រមេឌីទែរ៉ាណេ កាលពីចុងសប្តាហ៍មុន មុនពេលធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

នាវាឈ្មោះថា Gotheborg នៃប្រទេសស៊ុយអែតមួយនេះ នឹងត្រូវចតនៅកំពង់ផែអេស្ប៉ាញ សម្រាប់រដូវរងារ មុនពេលបន្តដំណើររបស់ខ្លួនទៅកាន់ទីក្រុងសៀងហៃ។
នាវានេះស្ថិតនៅលើបេសកកម្មអាស៊ីរយៈពេលពីរឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មស៊ុយអែត-អាស៊ី និងបង្កើតឱកាសអាជីវកម្មថ្មីៗ។

Gotheborg ត្រូវបានដឹងថា ជាកប៉ាល់ចម្លង ចេញពីកប៉ាល់របស់ក្រុមហ៊ុនស៊ុយអែតបូព៌ានៅសតវត្សរ៍ទី ១៨ ដែលបានលិចនៅខាងក្រៅទីក្រុង Gothenburg ប្រទេសស៊ុយអែតក្នុងឆ្នាំ ១៧៤៥៕ ប្រភពពី People’s Daily, China, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner