ក្រុមហ៊ុន VinFast របស់វៀតណាមបានប្រមូលមកវិញ នូវរថយន្តអគ្គិសនី មួយភាគបីដែលបានលក់ ដើម្បីជំនួសឧបករណ៍ចាប់សញ្ញា

ហាណូយ៖ ក្រុមហ៊ុន VinFast របស់វៀតណាម បាននិយាយថា ខ្លួននឹងប្រមូលមកវិញនូវរថយន្តអគ្គិសនីម៉ូដែល VF e34 ចំនួន ៧៣០គ្រឿង ដែលមានតែនៅលើទីផ្សារក្នុងស្រុកដើម្បីធ្វើការត្រួតពិនិត្យ និងជំនួសឧបករណ៍ចាប់សញ្ញា (sensor) ដែលគាំង។

VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩ គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Vingroup ដ៏ធំបំផុតរបស់ប្រទេសវៀតណាម ហើយបានលក់រថយន្តអគ្គិសនី (EV) សរុបចំនួន ២២០៨ គ្រឿងហើយ ចាប់តាំងពីការបើកដំណើរការ កាលពីចុងឆ្នាំមុន។

VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧបករណ៍ចាប់សញ្ញាគាំងចំហៀងនៃប្រព័ន្ធពោងសុវត្ថិភាពដែលបំពាក់ លើម៉ូដែល VF e34 ទំនងជាជួបប្រទះនឹងបញ្ហាមិនឆបគ្នាជាមួយនឹងឧបករណ៍បញ្ជាពោងសុវត្ថិភាព… ដូច្នេះហើយអាចនឹងបញ្ជូនសញ្ញាមិនត្រឹមត្រូវទៅកាន់ឧបករណ៍បញ្ជា”។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនបាននិយាយថា ខ្លួនមិនបានកត់ត្រាការបែកបាក់ ឬការត្អូញត្អែរពីអតិថិជនអំពីកំហុសឧបករណ៍ចាប់សញ្ញានោះទេ។

VinFast ដែលឈប់ផលិតរថយន្តប្រើសាំង ក្នុងខែសីហា កំពុងត្រៀមពង្រីកទីផ្សារសហរដ្ឋអាមេរិក ជាទីដែលខ្លួនសង្ឃឹមថា នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តល្បីៗ និងរំពឹងចែកចាយរថយន្តស្ព័រ អគ្គិសនីទាំងអស់ ចំនួន ៥០០០គ្រឿងដំបូងរបស់ខ្លួន នៅក្នុងខែវិច្ឆិកា៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner