រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមផែចំនួន៥០២កន្លែង សម្រាប់ព្រឹត្តការណ៍កីឡាជាតិលើកទី៣ និងព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមផែចំនួន៥០២កន្លែងសម្រាប់ព្រឹត្តការណ៍កីឡាជាតិលើកទី៣ និងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការបញ្ជាក់នេះគ្រាដែលឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង នៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ជាតិ លើកទី៣ ឆ្នាំ២០២២ គញរោងនឹងចាប់ផ្តើមការប្រកួតថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្ថែមថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈចូលរួម និងកិច្ចសហការ ក្នុងការប្រកួតកីឡាលើកទី៣ ឱ្យទទួលបានជោគជ័យ ពីព្រោះការប្រកួតកីឡានេះ មាន២ប្រភេទកីឡាសិតសឹងជាកីឡាលើទឹក ទី១-កីឡាម៉ូតូទឹក និងទី២ កីឡាទូកក្តោង ដើម្បីបង្កភាពងាយស្រួលដល់ប្រតិភូកីឡាករ កីឡាការិនីដែលមកចូលរួម ជាពិសេសប្រតិភូបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងព្រឹត្តការណ៍កីឡាហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ផែ៥០២កន្លែង សម្រាប់ឱ្យក្រុមការងារទូកក្តោងចូលចត ក្នុងការចូលរួមប្រកួតកីឡាជាតិ លើកទី៣ និងឈានទៅការប្រើប្រាស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ មានទីតាំងធំទូលាយប្រកបដោយសុវត្តិភាព សោភ័ណភាព អនាម័យ និងបរិស្ថានល្អ។ ឯកឧត្តម គួច ចំរើន បន្ថែមទៀតថា ការរៀបចំព្រឹត្តិការកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ខាងមុខនេះ គឺជាឱកាសសម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វិនិយោគរបស់ខេត្តព្រះសីហនុ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយពីរាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម័ន្ធជាច្រើន ផ្លូវខ្វាត់ខ្វែង៣៦ខ្សែ និងផ្លូវល្បឿនលឿនរួចរាល់ពេលថ្មីៗទៀត ធ្វើអោយអោយខេត្តព្រហសីហនុ កាន់តែមានភាពទាក់ទងខ្លាំង។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាក់ថា ដោយមានការចូលរួមសម្របសម្រួលពីរដ្ឋបាលខេត្ត ដើម្បីលើកស្ទួយវិស័យកីឡា និងការពឹងផ្អែកលើឆន្ទៈ របស់សហព័ន្ធកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ចំពោះកីឡាម៉ូតូទឹកកម្ពុជា ជាកីឡាមួយដែលទទួលបានមេដាយមាសនាពេលខាងមុខ ហើយអ្វីជាសំខាន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានរាជធានីខេត្តមួយចំនួនធ្វើជាកន្លែងប្រកួត មានដូចជា រាជធានីភ្នំពេញ ខេត្តសៀបរាម ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានដាក់ចេញនូវវិធានការមួយចំនួន មានដូចជា៖១.ការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំពោះគណប្រតិភូចូលរួម ក៏ដូចជាប្រជាពលរដ្ឋចូលរួមការប្រកួត ២.ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីទីតាំងពាក់ព័ន្ធ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា លើកទី៣ ឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ពីពាក់កណ្តាលខែឧសភា ហើយខេត្តនីមួយៗត្រូវរៀបចំសង្ក្រានខេត្ត ដើម្បីឱ្យព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមរបស់យើងកាន់តែមានភាពទាក់ទាញ នឹងចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករនាពេលខាងមុខ។

សូមបញ្ជាក់ថា ខេត្តព្រះសីហុន គឺជាគោលដៅម្ចាស់ផ្ទះមួយ ក្នុងចំណោមខេត្ត-ក្រុង ជាគោលដៅទាំង៥ នៃការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ លើ២ប្រភេទកីឡា គឺកីឡាម៉ូតូទឹក និងកីឡាទូកក្តោងមាន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner