ការលក់រថយន្តក្នុងស្រុករបស់ប្រទេសថៃកើនឡើង ១៥.៦៤ % ក្នុងខែកញ្ញា ឆ្នាំ២០២២
បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តក្នុងស្រុកក្នុងប្រទេសថៃបានកើនឡើង ១៥.៦៤ ភាគរយនៅក្នុងខែកញ្ញា ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានដល់ទៅ ចំនួន៧៤១៥០ គ្រឿង ដែលបានជួយ ដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងម៉ូដែលរថយន្តថ្មីៗ។
ចំនួននេះ បើធៀបនឹងខែសីហា កើនឡើង ៦១.៧២ ភាគរយ ។ ក្នុងអំឡុងខែមករាដល់ខែកញ្ញា ការលក់រថយន្តបានកើនឡើង ១៩.១៣ ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
FTI បាននិយាយថា ការលក់រថយន្តគួរតែសម្រេចបាននូវគោលដៅចំនួន ៨៥៥០០០០គ្រឿងនៅក្នុងឆ្នាំ២០២២ ហើយអាចឈានដល់ ៩០០០០០គ្រឿង ប្រសិនបើការខ្វះខាតនៃ micro chips មិនសូវជួបបញ្ហាខ្លាំងនោះ។
ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗ របស់ពិភពលោក រួមមាន Toyota និង Honda ។
FTI បាននិយាយថា នៅក្នុងខែកញ្ញា ការនាំចេញរថយន្តបានកើនឡើង ៣៥.៩៧ ភាគរយធៀបនឹងឆ្នាំមុន ដែលមានដល់ ១០០៣៨៩ គ្រឿង៕ ប្រភពពី CNA, ដោយ៖ សារ៉ាត


