ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នាំយកអំណោយសង្រ្គោះចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់2508គ្រួសារនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់  សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល  និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ២៥០៨គ្រួសារ ស្ថិតនៅក្នុងឃុំជីរោទិ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ដោយមានការអញ្ជេីញចូលរួមពី  នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ឯកឧត្ដម  លឹម  គានហោ  រដ្ឋមន្ត្រី ក្រសួង ធនធានទឹក  និងឧតុនិយម ឯកឧត្តម  ជាម ច័ន្ទសោភ័ណ  អភិបាលនៃគណៈអភិបាលខេត្តត្បូ ង  ព្រមទាំងអង្គភាពពាក់ព័ន្ធ  នាព្រឹកថ្ងៃអាទិត្យ  ២រោច  ខែភទ្របទ  ឆ្នាំកុរ  ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥  ខែកញ្ញា  ឆ្នាំ២០១៩។                                    តាមឯកឧត្តមជាម ចន្ទសោភណ្ឌ អភិបាលនៃគណះអភិបាលខេត្តត្បូងឃ្មុំនិងជាប្រធានគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអោយដឹងថាប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ដែលត្រូវទទួលអំណោយសង្រ្គោះនាពេលនេះមាន2508គ្រួសារមកពី2ឃុំគឺឃុំជីរោទិ៍ទី1ចំនួន1473គ្រួសារនិងឃុំទន្លេបិទចំនួន1035គ្រួសារនៅស្រុកត្បូងឃ្មុំដែលរងគ្រោះដោយទឹកជំនន់និងកំពុងជ្រកកោនបណ្តោះអាសន្ននៅលើទីទួលសុវត្ថិភាពនាពេលនេះ។ឯកឧត្តមបានលើកឡើងថា គិតចាប់ពីដើមខែកញ្ញារហូតដល់ពាក់កណ្តាលខែកញ្ញាឆ្នាំ2019នេះកំពស់ទឹកទន្លេមេគង្គបានកើនឡើង15,50m បើប្រៀបធៀបនឹងឆ្នាំ2018 កំពស់ទឹកខ្ពស់ជាង0,92m  កំពស់ទឹកប្រុងប្រយត្ន15,20m។ បច្ចុប្បន្នស្ថានភាពនៃទឹកជំនន់បានបណ្តាលអោយប្រជាពលរដ្ឋទទួលរងនូវការលិចលង់ផ្ទះសំបែងទ្រព្យសម្បត្តិនិងដំណាំផ្សេងៗចំនួន4ស្រុកស្មើនឹង18ឃុំ 84ភូមិនិងបានជម្លៀសប្រជាជនមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពសរុប3258គ្រួសារស្មើនឹង10291នាក់ក្នុងនោះស្រុកត្បូងឃ្មុំបានរងនូវការលិចលង់ដោយទឹកជំនន់ចំនួន4ឃុំស្មើនឹង29ភូមិមានប្រជាពលរដ្ឋ8541គ្រួសារនិងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពបាន3187គ្រួសារក្នុងនោះឃុំជីរោទិ៍ទី1មានប្រជាពលរដ្ឋរងគ្រោះ1600គ្រួសារ ឃុំទន្លេបិទមាន1035គ្រួសារ ឃុំបឹងព្រួលមាន353គ្រួសារ ឃុំពាមជីលាំងមាន199គ្រួសារនិងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទំនប់ប្រឡាយជាច្រើនកន្លែងព្រមទាំងផលដំណាំផ្សេងៗជាច្រើនហិកតាទៀត។ក្នុងអំឡុងខែកញ្ញានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពបានចំនួន6លើកស្មើនឹង2113គ្រួសារក្នុងនោះមានស្រុកអូររាំងឪ 1លើក ស្រុកតំបែរ1លើក ស្រុកក្រូចឆ្មារ1លើកនិងស្រុកត្បូងឃ្មុំចំនួន3លើក។ជាមួយនេះឯកឧត្តមបានត្រៀមកំលាំង សំភារ: វិធានការសរុប មធ្យោបាយសរុបសំរាប់ត្រៀមដោះស្រាយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពអោយបានទាន់ពេលវេលាផងដែរ។                   ក្នុងឱកាសនោះ ឯកឧត្តម ជាសុផារ៉ា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការចូលរួមសោកស្តាយពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ដែលបានបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ  និងផលដំណាំផ្សេងៗនិងចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋ៣នាក់ដែលបានរងគ្រោះទឹកជំនន់នៅក្នុងខេត្តត្បូងឃ្មុំនេះរហូតដល់បាត់បង់អាយុជីវិតថែមទៀតផង។ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាជារៀងរាល់ឆ្នាំខេត្តត្បូងឃ្មុំតែងតែទទួលរងគ្រោះទឹកជំនន់ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសាខាកាកបាទក្រហមកម្ពុជាខេត្តនេះក៏ដូចទូទាំងប្រទេសតែងតែមានវត្តមានធ្វើសកម្មភាពផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់នឹងការលំបាកនៅគ្រប់ទីកន្លែងគ្រប់ពេលវេលាផងដែរ។ក្នុងឆ្នាំ2019 នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់អង្ករ តាមរយះឯកឧត្តម គន់គីម សំរាប់ជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន1000តោន និងថវិកា2ពាន់លានរៀលសំរាប់ជួយដល់ពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ក៏ដូចជាប្រជាពលរដ្ឋនៅតាមដងទន្លេដែលក្នុងនោះក៏ទទួលបានការជួយអន្តរាគមន៍បានទាន់ពេលវេលា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា  បញ្ជាក់ថានៅក្នុងដំណាក់កាលដែលប្រទេសជាតិនាពេលបច្ចុប្បន្ននេះមានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី  បានធ្វើអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពនឹងនរមានជំនឿជឿជាក់ជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។រាជរដ្ឋាភិបាលបាននឹងកំពុងបន្តទិសដៅដ៏ខ្លាំងក្លានិងរឹងមាំសំដៅអោយប្រទេសជាតិបន្តនូវនិរន្តរភាពសុខសន្តិភាពនេះអោយរីកចំរើនឥតឈប់ឈរ។ដោយសារសុខសន្តិភាពនេះហើយទើបអាចផ្តល់ឱកាសអោយប្រទេសជាតិធ្វើការអភិវឌ្ឍលើគ្រប់វិស័យ បើគ្មានសុខសន្តិភាព នោះការអភិវឌ្ឍនឹងមិនអាចបន្តដំណើរតទៅមុខទៀតបានទេ។ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវចេះថែទាំសុខភាពរបស់ខ្លួនអោយបានល្អដោយរស់នៅមានអនាម័យនិងប្រុងប្រយត្នចំពោះសត្វអសិរពិសនិងបាតុភូតធម្មជាតិនានាដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយមានជំនឿជឿជាក់ថាយើងទាំងអស់គ្នាមានភាពកក់ក្តៅដោយសារមានប្រមុខរាជរដ្ឋាភិបាលគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំរាប់ជាបង្អែកដែលផ្តល់នូវជំនឿជឿជាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្តរហូតដល់កូនចៅជំនាន់ក្រោយៗទៀត។ គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានិងអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសំរាប់ចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ទាំង2508គ្រួសារនាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ25kg ត្រីខ10កំប៉ុង ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ1យួរ មី1កេស ប្រេងឆា1ដបនិងថវិកា1ម៉ឺនរៀលផងដែរ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner