ប្រាក់ យ៉េន របស់ជប៉ុនធ្លាក់ចុះដល់ ១៥០ ក្នុងមួយដុល្លារ ជាតម្លៃទាបបំផុតចាប់តាំងពីឆ្នាំ១៩៩០

តូក្យូ៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រាក់យ៉េន ជប៉ុន បានធ្លាក់ចុះបានឡើងដល់១៥០ ក្នុងមួយដុល្លារអាមេរិក ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០ ដែលត្រូវបានជំរុញដោយភាពផ្ទុយគ្នារវាងការបន្ធូរបន្ថយរូបិយវត្ថុរបស់ជប៉ុន និងការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកយ៉ាងគឃ្លើន។

រូបិយប័ណ្ណបានធ្លាក់ចុះពីកម្រិតខែកុម្ភៈ ប្រហែល ១១៥ ខណៈដែលធនាគារកណ្តាលជប៉ុនប្រកាន់ខ្ជាប់នូវគោលនយោបាយរលុងជ្រុលយូរអង្វែងរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្តឱ្យមានកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីបីរបស់ពិភពលោកមួយនេះ។

ក្នុងពេលជាមួយគ្នានេះ ធនាគារកណ្តាលអាមេរិកបានបង្កើនការចំណាយលើការខ្ចីប្រាក់យ៉ាងខ្លាំងក្នុងការប៉ុនប៉ងលុបបំបាត់អតិផរណាខ្ពស់ ដែលបណ្តាលមកពីកត្តារួមទាំងសង្រ្គាមនៅអ៊ុយក្រែន៕ ប្រភពពី the economic times , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner