ជនពាក់ព័ន្ធចំនួន ១៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៧ករណី ទូទាំងប្រទេស កាលពីថ្ងៃ២០ ខែតុលា ម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៧ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១៣នាក់ (ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់, ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ៥,៦៦ក្រាម និង៦កញ្ចប់តូច មេតំហ្វេតាមីន(Wy) ស្មើរ ០,២៣ក្រាម។
សូមបញ្ជាក់ថា ជាលទ្ធផលខាងលើវិញ ៤អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៤អង្គភាព៖ ១កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ២កណ្តាល៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៣៣ក្រាមនិង៦កញ្ចប់តូច។ ៣រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៤ប៉ៃលិន៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ ចាប់យកIce ៤,៣៣ក្រាមនិងWy ០,២៣ក្រាម៕ ដោយ៖ ឆៃហួត និងប៊ុនធី