ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះបានបើកកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដែលធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ ដោយមានការចូលរួមពី សមាជិកក្រុមការងារបច្ចេកទេស។

កិច្ចប្រជុំនេះបានពិភាក្សាគ្នា ពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញ លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យ និងសម្រេចបន្ត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner