រថយន្តក្រឡុកសីុម៉ង់ត៍បើកលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតឡើងសួនចែកផ្លូវជ្រុលទៅបុកស្លាកផ្សាយពាណិតជ្ជកម្មបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត

អត្ថបទដោយ៖
Kien Sereyvuth

    ភ្នំពេញ :បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរេចង្កូតឡើងសួនចែកទ្រូងផ្លូវជ្រុលទៅបុកស្លាក ផ្សាយពាណិជ្ជកម្មបាក់រៀបដល់ដី រថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើមរថយន្តកល់ទ្រុងផ្លូវទៅមុខលេងរួច។
     គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៨ និង ១០ នាទី ថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ  រាជធានីភ្នំពេញ
 ។
      តាមសាក្សីឃើញហេតុការណ៍បានដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពណ៍តៃតង ពាក់ស្លាកលេខភ្នំពេញ 5A-1465ធ្វើដំណើតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បួងបោះពួយយ៉ាងលៀនលុះមកដល់មុខ ធនាគារឯកទេសឌីជីប៊ីរថយន្តក៏រេចង្កូតមកខាងឆ្វេងដៃរថយន្តក៏ឡើងសួនចែកផ្លូវហើយជ្រុលទៅបុក ប៉ាណូផ្សាយពាណិជ្ជកម្ម បាក់អស់មួយដើម រថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវទ្រែតមួយដើរ ទៀតចំណែករថយន្តខូចខាតបន្តិចបន្ទូចផ្នែកខាងឆ្វេងសំណាងល្អមិនមាននាក់រងរបួស
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្ទូចរថយន្ត យកទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner