រថយន្តហាយលេនឌ័របើកបុកក្បាលព្រួញចែកទ្រូវផ្លូវបាក់មួយកង់ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងកុំពុងធ្វើដំណើរតាមដងផ្លូវបណ្តាលបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ÷បុរសម្នាក់រួមដំណើរនិងបុរសីនាក់ទៀតបើករថយន្តហាយលេនឌ័រមួយគ្រឿងចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួយពុះចែកទ្រុងផ្លូវបណ្តាលបាកអសមួយកង់ខ្ទាតមកកណ្តាលផ្លូងវទៅប៉ះនិងម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាដួលបោកនិងថ្មល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុច មុខក្រសួងវប្បធមនិងវិចិត្តសិល្បះ តាមបណ្តោយព្រះនរោតម្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AB-4474ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្មល់ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុបាមរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលក្បាលព្រួញចែកទ្រូងផ្លូវមួយកង់ខ្ទាតមកកណ្តាលផ្លូវទៅប៉ះនិងម៉ូតូមួយគ្រឿងម៉ាកស្មាកវីពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1BF-8911ជិះដោយបរុសម្នាក់ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងបណ្តាលឲ្យដួលបោកនិងថ្មល់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗចំណែករថយន្តបង្កមិនទាន់ល្បឿងបានជ្រុលមុខប្រមាណជិត១០០ម៉ែត្រដាក់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។បន្ទាប់មកអ្នកបើបរនិងអ្នករួមដំណើរបាននាំគ្នគេចចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ជជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕