អភិបាលក្រុងកែប ចុះអនុវត្តន៍ វិធានការ រុះរើ សំណង់ និងតសំយ៉ាប មិនមានរបៀបរៀបរយ នៅតាមបណ្តោយ ឆ្នេរលេងទឹកស្រីស ក្រោយផុតថ្ងៃ ឱសានវាទ
កែប ៖ លោក ខេង យ័ន អភិបាលក្រុងកែប បានចុះអនុវត្តន៍ វិធាការរដ្ឋបាល ដោយរុះរើសំណង់និងសំយ៉ាប ដែលសង់ រំលោភលើផ្លូវ ថ្មើជើង និងទីសារណ: ក្រោយពីអាជីវករ មួយចំនួនមិនព្រម អនុវត្តន៍ តាមការណែនាំ របស់រដ្ឋបាលក្រុងកែប ដែលដាក់ចេញនាពេលកន្លងទៅ ។
ការរុះរើនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២
លោក ខេង យ័ន អភិបាលក្រុង បានឱ្យដឹងថា រដ្ឋបាលក្រុងកែប បានចុះអនុវត្តវិធានការរដ្ឋបាល ក្រោយអាជីវករមួយចំនួនមិនព្រមស្តាប់
ការអបរំ និងការណែនាំ របស់អាជ្ញាធរ ក្នុងនោះសំណង់ មិនរៀបរយ និការដាក់តាំងលក់សម្ភារ ផ្សេងៗលើទីសាធារណ:ត្រូវបាន រុះរើចេញបានប្រមាណ ៨០% ដោយឡែក អជ្ញាធរ នៅតែបន្ត
ធ្វើដូច្នេះ នៅសប្តាហន៍ក្រោយ រហូតតាមបណ្តោយ ឆ្នេកែប ក្លាយទៅជា ទីក្រុងដែលគួរឱ្យចង់មកលេងកំសាន្ត របស់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវ អន្តរជាតិ ។
លោកអភិបាលក្រុងកែប ថានឹងបន្តរៀបចំនៅតាមបណ្តោយឆ្នេរកែប នេះឱ្យសមជាទីក្រុងទេសចរណ៍ ជាគោលដៅរបស់រដ្ឋបាលក្រុងកែប ហើយយើងនឹងរៀបចំធ្វើទីតាំង មួយចំនួនទៀត ដូចជាផ្សារកែប ផ្សារក្តាម និងផ្សារដំណាក់ចង្អើរ ជាដើម ៕ Sila Sarin



