សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញអង្ករ ២០០តោន និងថវិកាប្រមាណ ១៥ម៉ឺនដុល្លារផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញអង្ករ ២០០តោន និងថវិកាប្រមាណ ១៥ម៉ឺនដុល្លារផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពីធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលយល់ព្រមផ្លាស់ទីលំនៅចេញពីរមណីយដ្ឋានអង្គរ ទៅតំបន់ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញអង្ករ ២០០តោន ដែលជាអំណោយរបស់អ្នកឧកញ៉ាទ្រីភាព និងថវិការបស់សប្បុរជននានាប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ ។

សម្ដេចតេជោ បានបន្តថា សម្តេចក៏គ្រោងជួបសំណេះសំណាល និងផ្តល់ស្រូវពូជដល់ប្រជាពលរដ្ឋនៅកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសម្តេច ចប់បេសកកម្មការងារនៅខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជូនអង្ករចំនួន២០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារ ទៅកាន់ខេត្តកំពង់ធំ ដែលបានមកពីការរួមចំណែករបស់សប្បុរសជន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner