សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជននៅឆ្នាំ២០២៣ខាងមុខ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជននៅឆ្នាំ២០២៣ ខាងមុខ ដើម្បីទទួលសេចក្ដីសុខ សេចក្ដីចម្រើនបន្តទៀត។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពីធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣២០០គ្រួសារ ដែលយល់ព្រមផ្លាស់ទីលំនៅចេញពីរមណីយដ្ឋានអង្គរ ទៅតំបន់ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែឈ្នះឆ្នោតនៅឆ្នាំ២០២៣ ដើម្បីដឹកនាំកម្ពុជា បន្តទៀត និងសង្ឃឹមថា ពលរដ្ឋដែលបានផ្លាស់ទីលំនៅមកតំបន់ពាក់ស្នែង ក៏នៅគាំទ្រគណបក្សប្រជាជនដូចគ្នា។

សម្ដេចតេជោថា៖ គេនឹងចោទថា ខ្ញុំឃោសនាបោះឆ្នោតមុនអាណត្តិ មុនការកំណត់ ក៏ប៉ុន្ដែនេះជាសិទ្ធិនិយាយស្ដីរបស់ខ្ញុំ ព្រោះអ្នកដទៃចេះតែទៅស្នើឱ្យគេបោះឆ្នោតឱ្យ តែខ្ញុំក៏ស្នើឱ្យប្រជាជនបោះឆ្នោតឱ្យខ្ញុំ ឱ្យគណបក្សប្រជាជនដែរ។

សម្ដេចបន្ថែមថា៖ ព្រោះអញ្ចេស ចំណងទាក់ទងរបស់យើងត្រូវនៅជាប់គ្នា១០ឆ្នាំ ព្រោះអី? ព្រោះខ្ញុំត្រូវប្រកាសគោលនយោបាយមួយអំពីបញ្ហាទាក់ទិននឹងផ្ដល់ប័ណ្ណក្រីក្ររយៈពេល ១០ឆ្នាំ អញ្ចឹងយើងមានការទាក់ទងគ្នា១០ឆ្នាំ។ និយាយដូច្នេះមិនមែនមានន័យថាយកបណ្ណក្រីក្រចងប្រជាជន ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជននោះទេ។ តែបងប្អូនសាកគិតមើលអ្នករាប់ចំឱ្យគឺគណបក្សប្រជាជនគឺ ហ៊ុន សែន ដល់ទៅបោះឆ្នោតទៅគណបក្សដទៃដូចវាមិនសមទេអី!។

ជាមួយនេះ សម្តេច តេ ជោ ហ៊ុន សែន បានលើកឡើងទៀតថា គេ ថា ខ្ញុំ យក វេទិកា នេះ ដើម្បី ឃោសនាបោះឆ្នោត ប៉ុន្តែ ខ្ញុំ ជា នាយករដ្ឋមន្ត្រី ខ្ញុំ មាន សិទ្ធិ ក្នុង ការនិយាយ ទៅកាន់ ប្រជាពលរដ្ឋ និង ដោះស្រាយ បញ្ហា ដែល ប្រជាពលរដ្ឋ ជួប ការលំបាក ។ គេ ថា ខ្ញុំ យក ប័ណ្ណ ក្រីក្រ ដើម្បី ចង ប្រជាពលរដ្ឋ ឲ្យ បោះឆ្នោត ឲ្យ គណបក្ស ប្រជាជន ។ សម្តេច បន្តថា និយាយ ដូច្នេះ មិនមែន បានសេចក្តីថា យក បណ្ណ ក្រីក្រ ដើម្បី ចង ប្រជាពលរដ្ឋ ឲ្យ បោះឆ្នោតឱ្យ គណបក្ស ប្រជាជន នោះទេ តែ ជា ការគិត គូ ចំពោះ សុខទុក្ខ ប្រជាពលរដ្ឋ ។

សម្តេច បន្តថា បើ និយាយ ឲ្យ ឡូ ស៊ិ ច ទៅ យើង បៅដោះ ម្ដាយ របស់ យើង មិនអាច បែរ ទៅ សម្លាប់ ម្ដាយ របស់ យើង បានទេ , ហើយ ទៅយក អ្នកដទៃ មក ធ្វើជា ម្តាយ នោះទេ « ខ្ញុំ មិន តាំងខ្លួន ថា ជា ម្ដាយ ឪពុក របស់ ប្រជាពលរដ្ឋ នោះទេ ។ ប៉ុន្តែ យើង មាន ចំណងទាក់ទង ជាមួយគ្នា យើង មានការ ទាក់ទង គ្នា តាំងពី ការ ចេញ ពី របប ប៉ុលពត មករ ស់ ជាមួយគ្នា រហូតមកដល់ ពេលនេះ » ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner