ថ្នាំចាក់អាំងស៊ុយលីន ត្រូវបានរកឃើញនៅឆ្នាំ ១៩២១ និងសំខាន់ចំពោះពលរដ្ឋអាមេរិកដែលមានជំងឺទឹកនោមផ្អែមប្រហែល ៧,៤លាននាក់

អត្ថបទដោយ៖
AMS OneMinute

ថ្នាំនេះ មានតម្លៃថ្លៃខ្លាំង ពោលគឺប្រជាជនអាមេរិកត្រូវចំណាយពី ៣០០-៥០០ដុល្លារក្នុងមួយខែទៅលើការទិញថ្នាំ។

ក្រុមហ៊ុនផលិតអាំងស៊ុយលីនចំនួនបីរួមមាន Lilly, Novo Nordisk និង Sanofi ផ្គត់ផ្គង់ជាង ៩៦% នៃបរិមាណថ្នាំអាំងស៊ុយលីនសរុបក្នុងទីផ្សារ។ ការគ្រប់គ្រងទីផ្សារផ្ដាច់មុខនេះអាចឱ្យក្រុមហ៊ុនកំណត់តម្លៃលក់ (listing price) បានខ្ពស់។ ការផលិតថ្នាំអាំងស៊ុយលីនមានភាពស្មុគស្មាញ ហើយប្រព័ន្ធច្បាប់សំរាប់ឱសថប្រភេទនេះនៅអាមេរិក គឺមានភាពស្រពេចស្រពិល។ ឈ្មួញកណ្តាលឈ្មោះ Pharmacy Benefit Managers (PBM) ដែលជាអ្នកចរចាថ្លៃរវាងរោងចក្រផលិត និង ក្រុមហ៊ុនធានារ៉ាប់រងសុខភាព ក៏ជាតួអង្គដែលជំរុញដល់ការឡើងថ្លៃផងដែរ – Wall Street Journal

#ams1minute

ads banner