ផែនការសេដ្ឋកិច្ច Big-Bang និងចលាចលនយោបាយដែលធ្វើឱ្យលោកស្រី លីហ្ស ត្រាស់​ លាលែងពីតំណែង

អង់គ្លេស៖លោកស្រី លីហ្ស ត្រាស់(Liz Truss) បានឡើងកាន់អំណាចដោយភ្ជាប់ជាមួយខសន្យាថា នឹងនាំយកយុគសម័យសេដ្ឋកិច្ច និងនយោបាយថ្មីជូនដល់អង់គ្លេស។ ប៉ុន្តែការ​កាន់​តំណែង​ជា​នាយកដ្ឋមន្ដ្រី​អង់គ្លេស​របស់​លោក​ស្រី លីហ្ស ត្រាស់ មានរយៈពេលត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ ដែលធ្វើ​ឱ្យលោកស្រីកាន់តំណែងអ្នកនាយករដ្ឋមន្ត្រីអង់គ្លេសខ្លីជាងគេក្នុងប្រវត្តិសាស្រ្ត។

ត្រឡប់​ថយ​ក្រោយ​បន្តិច នៅ​ក្នុង​ព្រឹត្តិការណ៍យុទ្ធនាការរកសម្លេងឆ្នោត លោកស្រី ត្រាស់ ជាបេក្ខភាពមានប្រជាប្រិយភាពខ្លាំងក្លាមួយរូបនៃគណបក្សអភិរក្សនិយម។ លោកស្រីបានសន្យាលើការកាត់បន្ថយពន្ធ និងដឹកនាំប្រទេសក្នុងនាមជាអ្នកអភិរក្សនិយម ដែលជាអ្វីដែលពលរដ្ឋចង់ឮុ។ លោកស្រីមិនមែនជាមនុស្សពូកែសម្តែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុន្មានឡើយ តែលោកស្រីដឹងច្បាស់ពីរបៀបកៀងគរប្រជាប្រិយភាពពីក្រុមមនុស្ស។

អតីតអធិការបតីអង់គ្លេសលោក Rishi Sunak និងក្រុមអ្នកគាំទ្រលោកធ្លាប់បានព្រមានរួចមកហើយ ចំពោះផែនការសេដ្ឋកិច្ចថ្មីរបស់លោកស្រី លីហ្ស ត្រាស់(Liz Truss) ដែលអាចបង្កហានិភ័យ និងបញ្ហា។ អ្នកខ្លះបានលើកឡើងថា វាជាការធ្វើការចងអត្តឃាតខ្លួនឯងក្នុងការបោះឆ្នោត ប៉ុន្តែពួកគេបានបរាជ័យក្នុងការតវ៉ាក្នុងគណបក្សអភិរក្សនិយម។

ជាមួយនឹងជ័យជំនះមកដល់ រួមជាមួយកល្យាណមិត្ត និងជាសម្ព័ន្ធមិត្តនយោបាយរបស់នាងគឺលោក Kwasi Kwarteng លោកស្រីត្រាស់បានសម្រេចបង្កើតផែនការមួយសម្រាប់គោលដៅអំណាចមួយដែលមានលក្ខណៈរ៉ាឌីកាល់និងប្រាកដប្រជា។

ពួកគេបានសម្រេចចិត្តថា នឹងត្រូវលុបចោលច្បាប់ដែលធ្លាប់បានអនុវត្តដោយនាយករដ្ឋមន្ត្រីគណបក្សអភិរក្សនិយមមុនៗ​។ ផែនការសេដ្ឋកិច្ច “អូថូដុក (orthodoxy)” ត្រូវបានក្រវែងចោល ហើយអ្នកទាំងពីរ Truss និង​ Kwarteng បានរៀបចំនូវអ្វីដែលគេហៅថា វិធានការ “Big Bang” ។

លោកស្រី លីហ្ស ត្រាស់បានយកគំរូភាពតាមអតីតនាយករដ្ឋមន្ត្រីអង់គ្លេសជាស្ត្រីមួយរូបគឺ លោកស្រី ម៉ាហ្គារ៉េត ថាចឆ័រ(Margaret Thatcher)។ អ្នកស្និទ្ធិនឹងលោកស្រី ត្រាស់ បានលើកឡើងថា ដូច​គ្នា​នឹង​អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher​ ដែរ​, លោកស្រី ​ត្រាស់ នឹងមានភាពនឹងនលើការសម្រេចចិត្តនានាក្នុងអំណាច ដែលស្រ្តីមិនមែនមានភាពងាករេឡើយ។

ពួកគេបានបញ្ជា្កក់យ៉ាងប្រាកដថា លោកស្រីនឹងធ្វើការសម្រេចចិត្តលើអ្វីដែលគ្មានប្រជាប្រិយភាព និងបំបិទពូកគេ ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ។ លោកស្រី លីហ្ស ត្រាស់ ចង់ក្លាយជាស្ត្រីដែកថែប​ថ្មី។

ជាជំហានដំបូង មានកញ្ចប់ជំនួយផ្នែកថាមពល ដែលជាកិច្ចសន្យានឹងកំណត់តម្លៃឯកតាសម្រាប់រយៈពេលពីរឆ្នាំ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានម៉ោងសម្រាប់ការងារនៅវិមាន Downing Street ស្ថានការណ៍នយោបាយបានប្រែក្រឡាស់ទៅផ្លូវក្រោយវិញ។

លោកស្រី Liz Truss បានប្រាប់អង្គសភាថា មហាក្សត្រិយានីទ្រង់ប្រឈួនហើយ។ នៅ​ចុងបញ្ចប់នៃថ្ងៃនោះ នាយករដ្ឋមន្ត្រីដែលបានកាន់តំណែងត្រឹមរយៈពេលពីរថ្ងៃ ក្នុងវិមាន Downing Street បានត្រូវចូលខ្លួនប្រារព្ធព្រះរាជ្យពិធីបុណ្យសពចំពោះការយាងសោយទីវង្គតនៃម្ចាស់ក្សត្រិយ អេលី ហ្សាប៊េតទី២ ជាក្សត្រិយ៍ដែលបានគ្រងរាជ្យកាន់អំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តអង់គ្លេស ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើការកាន់ទុក្ខរ​បស់ជាតិ។

បន្ទាប់បីប្រារព្ធព្រះរាជ្យពិធីបុណ្យសពដល់ម្ចាស់ក្សត្រិយរួច លោកស្រី Truss ត្រូវដល់ពេលដែលត្រូវស្តារវេលាដែលបានបាត់បង់មកវិញ។ លោកស្រីបានធ្វើដំណើរទស្សនិច្ចផ្លូវទូតដ៏សំខាន់ជាលើកដំបូងបង្អស់របស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិនាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាកន្លែងដែលលោកស្រីបានប្រាប់បណ្តាញផ្សព្វផ្សាយថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការដ៏លំបាកក្នុងការស្វែងរកកំណើនសេដ្ឋកិច្ចឡើងវិញ។ កំណើន​សេដ្ឋកិច្ច​ដែល​លោក​ស្រីសន្យា​នោះ គឺ​ការ​វិលត្រឡប់មកវិញនូវវិធានការសេដ្ឋកិច្ច ​“Big Bang” ដែលជាផែនការសេដ្ឋកិច្ចដែលលោកស្រីបានគិតទុកមុនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កញ្ចប់ថវិកាខ្នាតតូចរបស់លោកស្រី ដែលមានតម្លៃតិចតួចស្តួចស្តើងបំផុត គឺជារ៉ាឌីកាល់ខ្លាំងក្លាក្នុងប្រវត្តិសាស្រ្តថ្មីនេះ។ ពន្ធត្រូវបានកាត់បន្ថយ ជាពិសេសម្រាប់អ្នកមានប្រាក់ខែខ្ពស់។ វាត្រូវបានផ្តល់ជំនួយ ដោយកម្ចី ទោះបីជាមានការព្រមានថា អាចនឹងធ្វើឲ្យកើតមានអតិផរណាដ៏សម្បើមក្តី។

ឥស្សរជននយោបាយជាន់ខ្ពស់នៅក្នុងលេខ១០ នៃក្រុមអ្នកអភិរក្សនិយម ជឿជាក់ថា ពូកគេបានផ្តើមនូវយុគសម័យថ្មីដ៏ត្រចះត្រចង់សម្រាប់អនាគតសេដ្ឋកិច្ចអង់គ្លេស។ អ្នកសេដ្ឋកិច្ចសេរីនិយម បានទទួលឱកាសពីពួកគេ ហើយពួកគេបានតាំងចិត្តថា នឹងសម្រេចវាឲ្យបាន។

ក្រុមអ្នកនិយមលោកស្រី ត្រាស់ ជឿជាក់ថា ទីផ្សាររនឹងផ្តល់ឱ្យប្រទេសខ្លួនវិញនូវការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ​។ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ វាបានបង្ហាញយ៉ាងច្បាស់ថា គំនិតរបស់ពួកគេកំពុងដើរទៅរកទីខុសហើយ អ្វីៗបានចាកឆ្ងាយស្រឡះពីការពិសោធន៍សេដ្ឋកិច្ចរបស់ពួកគេ។

មានព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងរបៀបដែលរដ្ឋាភិបាលនឹងផ្តល់កញ្ចប់មូលនិធិមួយដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុអង់គ្លេសមានភាពច្របូកច្របល់ ហើយតម្លៃរូបិយវត្ថុអង់គ្លេស ពោលគឺប្រាក់ផោនបានធ្លាក់ថ្លៃ បានបង្ខំឱ្យធនាគារកណ្តាលអង់គ្លេសត្រូវបញ្ចេញនូវកញ្ចប់មូលនិធិសោធននិវត្តន៍។

សមាជិកសភានៃគណបក្សអភិរក្សនិយម ចាប់ផ្តើមភ័យស្លន់ស្លោយ៉ាងឆាប់រហ័សនូវបាតុភូតនេះ។ ក្នុងរយៈពេលត្រឹម ៧២ម៉ោង នៃការគោលនយោបាយបញ្ចេញកញ្ចប់ថវិកាខ្នាតតូច បង្កឱ្យពលរដ្ឋជាច្រើនរូប បង្ហាញការមិនសប្បាយចិត្ត។ សមាជិកសភាគណបក្សអភិរក្សនិយមបាននិយាយដាច់ដោយឡែកក្នុងឯកជនភាពជុំវិញរដ្ឋាភិបាលដែលបានបង្កើតវិបត្តិនយោបាយមួយរួចទៅហើយ។

នារង្វង់មួយសប្តាហ៍បន្ទាប់ វិបត្តិនយោបាយនេះនេះបានដចេញពេញលេញ រហូតដល់សន្និសីទគណបក្សអភិរក្សនិយមនៅទីក្រុង Birmingham។ ក្នុងពេលដែលលោកស្រី Liz Truss ឡើងកាន់តំណែង វាច្បាស់ណាស់ថា មានការតវ៉ាដ៏សំខាន់លើការសម្រេចចិត្តលុបចោលអាត្រាពន្ធប្រថាប់ត្រាកំពូល ​៤៥​P។

ក្រោមការដាក់សម្ពាធពីសមាជិកសភានៃអាសនៈបម្រុង លោកស្រី ​Truss បានជាប់គាំងធ្វើការអ្វីលែងកើត។ នៅថ្ងៃដដែលនោះ លោកស្រីបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា លោកស្រីនឹងមិនធ្វើការផ្លាស់ប្តូរការសម្រេចចិត្តណាមួយឡើយ ហើយលោកស្រីប្រាកដថាខ្លួនធ្វើបាន។ លោកស្រីបានបញ្ជូនអធិការបតី ចេញទៅពន្យល់បកស្រាយទាក់ទងការសម្រេចចិត្តរបស់ខ្លួន។

វិធានការ ​​U-turn បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ស្តាប់របស់លោកស្រី ​​Liz Truss។​ គេជឿជាក់ថា នឹងមានសមាជិកសភាបះបោរបន្តទៅមុខទៀត។ ផ្ទុយស្រឡះ ក្រុមអ្នកប្រឆាំងបានធុំក្លិនឈាម ដែលមានន័យថា ជាសោកនាដកម្មមួយបានខិតមកដល់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់មក រដ្ឋាភិបាលរបស់លោកស្រី ​Liz  Truss បានដួលរលំទាំងស្រុង។

លោកស្រីបានបណ្តេញអធិការបតីរបស់ខ្លួនចេញពីតំណែង ព្រមទាំងបានលុបចោលនូវផែនការរក្សាពន្ធសាជីវកម្ម។ លោកស្រីបានតែងតាំង លោក Jeremy Hunt ឱ្យចាត់ចែងសម្រាប់ក្រសួងរតនាគារជាតិ ដោយជាអ្នកគាំទ្រលោក Sunak។

លោក Hunt បានសម្រេចចិត្តកាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ថា យុទ្ធសាស្ត្រសេដ្ឋកិច្ចទាំងមូលត្រូវតែយកទៅបង្ហាញប្រាប់នាយករដ្ឋមន្ត្រីនៅអធិការកិច្ចនាមួយថ្ងៃបន្ទាប់។ នៅក្នុងភាពចលាចលនិងប្រថុចញ៉ុចនេះ លោកស្រីមានជម្រើសធ្វើតិចតួចណាស់ ហើយលោកស្រីត្រូវតែយល់ព្រម។

គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ វាលវដ្តសង្សារនៃគោលនយោបាយរបស់លោកស្រី ត្រាស់ បានមកបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រីខ្លួនឯង។ កាសែតអង់គ្លេស BBC បានធ្វើការទាក់ទងទៅកាន់សភាជិកសភាជាច្រើនរូប ក្នុងស្ថានភាពងងឹតដុនដាប។ គ្មាននរណាម្នាក់ស្នើសុំឲ្យរដ្ឋាភិបាលរបស់លោកស្រី Truss ត្រឡប់មកវិញឡើយ។ អ្នកស្មោះស្ម័គ្រនឹងលោកស្រី ត្រាស់ ម្នាក់បានប្រាប់ភ្នាក់ងារ BBC ថា៖ «ពួកយើងបានបាត់បង់អ្វីៗគ្រប់យ៉ាង»។ ឥស្សរជនជាន់ខ្ពស់របស់គណបក្សអភិរក្សនិយមបានបន្ថែមថា ជាអារម្មណ៍របស់លោកបានបញ្ជាក់ហើយថា៖ «គេដឹងថាវាបានចប់ហើយ[រដ្ឋាភិបាល Liz Truss] ប៉ុន្តែជាចម្ងល់វិញនោះ មិនដឹងថាចប់ដោយរបៀបណា​ និងចប់នៅពេលណា »។

កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ លោក Hunt  បានដឹកនាំទៅរកការបំផ្លាញផែនការសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី។ លោកស្រី Liz  Truss  ត្រូវបានគេចំអកឡកឡាយជាខ្លាំង ខណៈលោកស្រីមិនហ៊ានថ្លែងដោយខ្លួនឯងនៅក្នុងសភា។ លោកស្រីបានគេចមិនឆ្លើយសំណួរបន្ទាន់មួយពីប្រមុខក្រសួងការងារ បន្ទាប់មកក៏មកអង្គុយក្បែរអធិការបតីមួយសន្ទុះខ្លី ខណៈដែលលោកអធិការបតីបានហែកចោលនូវផែនការសេដ្ឋកិច្ចរបស់លោកស្រីចោលក្នុងសភា។

នៅរវាងប៉ុន្មានថ្ងៃក្រោយមក រដ្ឋលេខាធិការក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលលោកស្រីបានសម្រេចចិត្តលាលែងពីដំណែង ពាក់ព័ន្ធនឹងការបំពានក្រមច្បាប់ផ្ទៃក្នុងរដ្ឋមន្ត្រី ដែលជាទង្វើនាំឱ្យមានការវាយប្រហារទៅលើរូបនាយករដ្ឋមន្ត្រីលោកស្រី Liz Truss និងកម្មវិធីនយោបាយរបស់លោកស្រីជាខ្លាំង។

នៅមានបញ្ហាញាំញ៉ីនៅខាងស្តាំគណបក្ស ដែលធ្វើយុទ្ធនាការដ៏សម្បើមសម្រាប់លោកស្រី Liz Truss ពេញមួយរដូវកាលក្តៅ។ ហើយបន្ទាប់មក សំណួររបស់នាយករដ្ឋមន្ត្រីត្រូវបានបញ្ចប់ដោយគ្មានបញ្ហាអ្វី ដែលបានធ្វើឱ្យលោកស្រី Truss បន្លាយពេលរាប់ម៉ោង។

ភាពតានតឹងនៅបណ្តាចំណោមសមាជិកសភាគណបក្សនិយមបង្កើតជាភាពចម្រួងចម្រាស់ពេញអង្គសភាជុំវិញការបោះឆ្នោតលើការហាមប្រាមចំពោះករណីជីកយករ៉ែ។ សមាជិកសភាបានប្រាប់ថា វាធ្លាប់ជាការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលមិនចាំបាច់ឆ្លងកាត់រដ្ឋាភិបាលទេ តែពួកគេបាននិយាយថា ពួកគេមិនចង់បន្តបោះឆ្នោតទៀតនោះទេ។ បន្ទាប់មក ពួកគេបានប្រាប់ថា វាមិនមែនជាបញ្ហាផ្តល់សេចក្តីទុកចិត្តឡើយ តែបន្ទាប់មកពួកគេប្រាប់ថា វាជាការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទៅវិញ ហើយនរណាដែលបោះបង់មិនបោះឆ្នោត នឹងត្រូវមានបញ្ហា។

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ គណបក្សអភិរក្សបានប្រែក្លាយជាដាច់អហង្ការ ខណៈនាយករដ្ឋមន្ត្រីបានកោះហៅលោក Sir Graham Brady ជាសមាជិកសភាអង់គ្លេសនិងជាប្រធានគណៈកម្មាធិការឆ្នាំ១៩២២ (ជាគណៈកម្មាធិការទទួលបន្ទុកការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើមេដឹកនាំបក្សក្រុមអភិរក្សនិយមជាពិសេស) ដើម្បីល្បងប្រាប់លោកអំពីចុងបញ្ចប់របស់គណបក្ស។

យុគសម័យសេដ្ឋកិច្ចថ្មីរបស់លោកស្រី ត្រាស់ ត្រូវបានបញ្ចប់។ លោកស្រី Liz Truss ដែលបាននិយាយជាថាខ្លួនជាស្រ្តីប្រយុទ្ធដែកថែប បែរជាប្រកាសលាលែងពីដំណែងក្នុង​រយៈ​ពេល​តែ​​២៤ម៉ោងប៉ុណ្ណោះបន្ទាប់ពីនោះ។ លោកស្រី ​Liz Truss បានទទួលបរាជ័យទាំងស្រុងលើការអនុវត្តផែនការសេដ្ឋកិច្ចថ្មី “Big-Bang” របស់ខ្លួន ។

ភាពចលាចលនយោបាយបានកម្រិតរជ្ជកាលដឹកនាំរបស់លោកស្រី ត្រាស់ ក្នុងតំណែងនាយកដ្ឋមន្រ្តី។ ទោះជាយ៉ាងណាវាបានចូលរួមចំណែកដំណើរការស្រុកទេសក្នុងឆ្នាំ២០២២ ដែរ។ ក្នុងពេលមិនដល់មួយឆ្នាំផង អង់គ្លេសមានអធិការបតីដល់ទៅបួននាក់ ហើយនៅរវាងមួយសប្តាហ៍ទៀតនឹងមាននាយករដ្ឋមន្រ្តីទី៣ បន្ទាប់ពីលោក បូរីស(Boris) និងលោកស្រី ត្រាស់។

ពេលនេះ ក្រុមអ្នកអភិរក្សនិយមត្រូវជ្រើសរើសមេដឹកនាំថ្មីដែលពួកគេយល់ថា អាចនាំមកនូវស្ថេរភាពជាតិ និងជាបុគ្គលដែលអាចចង់នៅកាន់តំណែងបានយូរជាងលោកស្រី Liz Truss​៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner