រដ្ឋមន្ដ្រីក្រសួងកសិកម្ម បន្តចុះចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

ខេត្តសៀមរាប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តបេសកកម្មចុះជួបសំណេះសំណាល និងចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានផ្ទៃដីអាចស្ដារឡើងវិញ ។

ក្នុងការចុះចែកពូជស្រូវនេះ ក៏មានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តព្រះសៀមរាប និងមន្ដ្រីជំនាញពាក់ព័ន្ធដទៃទៀតជាច្រើនរូប។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយនានា ។ កត្តាទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះមហន្តរាយ ដែល បណ្តាលមកពីទឹកជំនន់ ធ្វើអោយប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចិញ្ចឹមជីវិត ប្រចាំថ្ងៃ ។

នៅក្នុងពិធីចុះចែកអំណោយ ជាស្បៀង និងស្រូវពូជ ដល់ប្រជាជនមកពីឃុំចំនួន៥ នៃស្រុកពួក កាលពីថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា បានសាកសួរសុខទុក្ខ និងជូនវេទិកាដល់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្ដល់ការណែនាំលក្ខណៈបច្ចេកទេសដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចទាញបានសមិទ្ធផលជាអតិបរមា ពីស្រូវពូជដែលផ្ដល់ជូនឱ្យប្រជាកសិកររងគ្រោះនាពេលនេះ។

សូមបញ្ជាក់ថា នៅស្រុកក្រឡាញ់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន៤៤៩៥០គីឡូក្រាម ជូនដល់កសិករចំនួន ៤៥០គ្រួសារ មកពី៨ភូមិនៃឃុំសំបួរ។ ឃុំខ្នារជោ និងឃុំចន្លាស់ដៃ ចែកស្រូវពូជចំនួន ២៩៩៥០គីឡូក្រាម ជូនដល់ប្រជាកសិករចំនួន ៤៧២គ្រួសារ ។

ដោយែឡក នៅស្រុកពួក ការចែកអំណោយនិងពូជស្រូវ បានផ្ដល់ជូនដល់ប្រជាកសិករចំនួន២៩៥គ្រួសារ គិតជាពូជស្រូវចំនួន ២៤៧៥០គីឡូក្រាម ខណៈប្រជាពលរដ្ឋដែលប្រឈមនឹងការខ្វះខាតចំនួន៨៥៣គ្រួសារ បានទទួលអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលមានដូចជា អង្ករ ត្រីខកំប៉ុង មី និងស្បៀងអាហារចាំបាច់ដទៃទៀត៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner