នាយករដ្ឋមន្ត្រីកម្ពុជា រម្លឹក ពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា គ្មានបរទេសណា មកធ្វើជំនួស ខ្មែរ ទេ

បន្ទាយមានជ័យ៖ ក្នុងពិធីសំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន រម្លឹក ពី កិច្ច ព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសខួប ៣១ ឆ្នាំ ។

សម្ដេចថ្លែងថា ដោយសារថ្ងៃទី ២៣តុលានេះ ជា ខួប លើកទី៣១ នៃ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ២៣តុលា សម្តេចតេជោ បានបញ្ជាក់ថា កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស គ្មានបរទេសណាមកធ្វើជំនួសខ្មែរទេ។

សម្តេចតេជោ បានលើកឡើងបន្តថា ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសម្រេចបានពិត ប៉ុន្តែ អ៊ុនតាក់មិនអាចសម្រេចកិច្ចការបានដោយបន្សល់ទុកឱ្យកម្ពុជារដ្ឋាភិបាល២ គឺភាគី រដ្ឋាភិបាល និង ខ្មែរក្រហម។ ដោយ នយោបាយ ឈ្នះ ឈ្នះ ទើប កម្ពុជា រក បាន នូវ ការ បង្រួប បង្រួម ជាតិ នាំ មក នូវសុខសន្តិភាពពេញលេញ និង ការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner