សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស:
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស: ហើយសម្តេច ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ដើម្បីធានាថា មានសន្ដិភាព រក្សាសន្ដិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា អាហ្នឹងសុខទាំងអស់គ្នាហើយ។ គណបក្សប្រជាជន បានគ្រប់គ្រងអំណាច គឺគណបក្សប្រជាជន រកសន្ដិភាពឱ្យប្រទេសបាន គណបក្សប្រជាជនកម្ពុជាកាន់អំណាច គណបក្សប្រជាជន មានលទ្ធភាពរក្សាសន្ដិភាពបាន សម្រាប់ការពារជីវិតរបស់បងប្អូន។
គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេស ពេលពលរដ្ឋមានទុក្ខលំបាក គណបក្សប្រជាជនកម្ពុជា តែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋពេលវេលា ៕ ស៊ូ វណ្ណលុក


ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។