ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខសមាជិក ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ែន ឆៃយ៉ា សមាជិកអាវុធហត្ថខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួលបាក់ឆ្អឹងប្រអប់ដៃ និងឆ្អឹងកងដៃស្តាំ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ព្រះកេតុមាលា (ពេទ្យ១៧៩)។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ ក្រុមការងារក៏បាននាំយកថវិកា ដែលប្រមូលបានមកពីនាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០០០,០០០រៀល (ពីរលានរៀល), អង្ករ ០១ការុង, មី ០១កេស, ទឹកសុទ្ធ និងភេសជ្ជៈចំនួន ០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ៕ ដោយ៖ ឆៃហួត និងប៊ុនធី


ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។