មនុស្សរាប់ពាន់នាក់តវ៉ានៅអាល្លឺម៉ង់ទាមទារសាមគ្គីភាព ក្នុងការផ្តល់ជំនួយថាមពល
ប៊ែកឡាំង៖ បាតុកររាប់ម៉ឺននាក់ នៅក្នុងទីក្រុងចំនួនប្រាំមួយរបស់អាឡឺម៉ង់ បានប្រមូលផ្តុំគ្នា កាលពីចុងសប្តាហ៍ ដើម្បីទាមទារឱ្យមានការចែកចាយមូលនិធិរដ្ឋាភិបាល ដើម្បីដោះស្រាយការកើនឡើងតម្លៃថាមពល និងឡើងថ្លៃទំនិញ សេវាកម្ម សម្រាប់ការរស់នៅ។
ក្រុមអ្នកតវ៉ាបានដើរដង្ហែនៅទីក្រុង Berlin, Duesseldorf, Hannover, Stuttgart, Dresden និង Frankfurt-am-Main ដោយកាន់ផ្លាកសញ្ញាដែលមានពាក្យស្លោក អំពីអ្វីៗគ្រប់យ៉ាង ពីការបញ្ចុះអតិផរណា ការបិទថាមពលនុយក្លេអ៊ែរ និងការឧបត្ថម្ភថ្លៃថាមពលបន្ថែមទៀតសម្រាប់អ្នកក្រីក្រ ជាដើម។
យោងទៅតាម Greenpeace ដែលជាអ្នករៀបចំម្នាក់ក្នុងចំណោមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា មានមនុស្សប្រហែល ២៤០០០ នាក់បានចូលរួម។ ប៉ូលិសបាននិយាយថា អ្នកតវ៉ាប្រហែល ១៨០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែរឡាំង។
សមាជិកជាន់ខ្ពស់ ដឹកនាំក្រុមសហជីព គឺលោក Andrea Kocsis បាននិយាយថា “យើងចង់បង្ហាញថាយើងត្រូវការជំនួយជាបន្ទាន់ផ្នែកហិរញ្ញវត្ថុសម្រាប់ពលរដ្ឋដែលមានតុល្យភាពក្នុងសង្គម។ រដ្ឋាភិបាលកំពុងធ្វើច្រើន ប៉ុន្តែកំពុងចែកចាយមូលនិធិ ជាមួយធុងទឹកមួយ។
ប្រជាជនដែលមានប្រាក់ចំណូលទាបត្រូវការការគាំទ្រច្រើនជាងអ្នកមានទ្រព្យសម្បត្តិ”។
សភារបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់សង្គ្រោះចំនួន២០០ពាន់លានអឺរ៉ូ (១៩៥ពាន់លានដុល្លារ) របស់រដ្ឋាភិបាល ដែលមានគោលបំណងការពារក្រុមហ៊ុន និងគ្រួសារពីផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល។
កញ្ចប់នេះរួមបញ្ចូលការបង់ប្រាក់មួយដង ដើម្បីទូទាត់វិក្កយបត្រឧស្ម័នប្រចាំខែសម្រាប់គ្រួសារ និងអាជីវកម្មខ្នាតតូច និងមធ្យម និងយន្តការកំណត់តម្លៃ ចាប់ពីខែមីនា៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត


