ក្រសួងការងារចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោកសម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២២នេះបានចេញសេចក្តីថ្លែងការមួយចំពោះទង្វើលោកសមរង្សីដែលបានប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។

ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងការងារបានបញ្ជាក់នូវខ្លឹមសារថ្កោលទោស៧ចំណុចដូចខាងក្រោម៖
១. យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ជនក្បត់ជាតិ ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិ ៣ជំនាន់ រូបនេះ បានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗព្រះនាមដាច់សាច់ និងបាននិយាយពេញៗមាត់ថា “ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច ។ ទណ្ឌិតពូជក្បត់ជាតិ ៣ជំនាន់រូបនេះ ថែមទាំងបានចោទ ប្រកាន់ព្រះមហាក្សត្រ ថា ជាជនក្បត់ជាតិ ដែលបានឡាយព្រះហស្តលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។
២. ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយ ម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្របានឡើយ។
៣. យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ “ជនក្បត់ជាតិ ៣ជំនាន់
សម រង្ស៊ីដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។

៤. ការប្រមាថដោយចោទប្រកាន់ចំពោះអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខ រដ្ឋនិងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែល មិនអាចអត់ឱនឱ្យបានជាដាច់ខាត។
៥. យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទី បំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួក ដែលបានចូលរួមចំណែក គាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។
៦. យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍ ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។
៧. យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ដែលប្រកាសដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិជំនាន់ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋខ្មែរ ៕ ដោយម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner