ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន ១៣ប្រូម៉េកមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូហើយរត់ចោលម៉ូតូ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក ០២នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េកមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូហើយរត់ចោលម៉ូតូ ដែលប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាពេលកន្លងទៅ ។ បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ វ៉ែន រ៉ានុត ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ និងវត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ១JK០៧៣៣
ចំណែកជនរងគ្រោះ មានឈ្មោះ ម៉េង សុធុន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខអា៥ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្ភារៈបាត់បង (គ្មាន)

គួរបញ្ចាក់ថា កាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង០៤ និង២០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េកមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ១JK០៧៣៣) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះ ម៉ូតូចំនួន ០១ គ្រឿង មានឈ្មោះ ក្តឹប ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JK ០៧៣៣ (ម៉ូតូរបស់ឈ្មោះ ហៀង ឡៃហាត ហៅ ឡាង) ឌុបឈ្មោះ វ៉ែន រ៉ានុត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ចេញពីអង្គុយលេងនៅសួនច្បារក្នុងបុរីឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ម៉េង សុធុន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូឌុបគ្នាដោយជនរងគ្រោះអង្គុយខាងក្រោយ ហើយយកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក មកចុច ពេលនោះជនសង្ស័យឈ្មោះ ក្តឹប ក៏បានបើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ ក្តឹប ក៏បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះតែមិនបានសម្រេច ដោយពេលជនសង្ស័យធ្វើសកម្មភាពលូកដៃឆក់យក ទូរសព្ទ័ពីជនរងគ្រោះ ពេលនោះម៉ូតូរបស់ជនសង្ស័យជិះ បានរេចង្កូតទៅទាក់ដៃម៉ូតូជនរងគ្រោះបណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យដួលទៅលើថ្នល់ ភ្លាមនោះជនសង្ស័យឈ្មោះ ក្តឹប និងឈ្មោះ វ៉ែន រ៉ានុត បាននាំគ្នារត់គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង នៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ច បានចុះទៅធ្វើការចាប់យកម៉ូតូនេះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីធ្វើការស្រាវជ្រាវបន្ត ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner