គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាបំផុតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមស្នើសុំ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកឱ្យបានម៉ឹងម៉ាត់បំផុត និងសូមថ្កោលទោសយ៉ាងដាច់អហង្កានូវរាល់សកម្មភាពទាំងឡាយណាដែលទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ព្រមទាំងបក្ខពួក ហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមប្រកាស ប្តេជ្ញាជាឱឡារិកថានឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕
ដោយ៖ពលជ័យ

ads banner