នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យចំនួន១៩នាក់ ទៅតុលាការផ្តន្ទាទោសព្រឹកនេះ
ភ្នំពេញ៖ ដើម្បីអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់តុលាការ។ ក្នុងនោះ ករណីទី១)ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ករណីទី២៖)លួច ករណីទី៣)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីទី៤)រំលោភ។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១៩នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរផងដែរ។ ជនសងជនសង្ស័យទាំង១៩នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា៕ធ.ដ