ស្ថាបនិកតស៊ូរំដោះជាតិថ្ងៃ៧មករាម្នាក់ទទួលមរណភាព

អត្ថបទដោយ៖
Kien Sereyvuth

ស្ថាបនិកដ៏ឆ្នើមម្នាក់ក្រោមទង់រណសិរ្សដឹកនាំការរំដោះប្រទេសចេញរួចផុតពីអតីតរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានទទួលមរណភាពទៅហើយនៅថ្ងៃព្រហស្បតិ៍ទី១២កញ្ញាឆ្នាំ២០១៩។
  ព្រឹទ្ធាចារ្យប៊ូថងអាយុ៨២ឆ្នាំ ដែលតំណាងចលនាតស៊ូមួយក្នុងចំណោមចលនាតស៊ូទាំង៥ក្រុម បានទទួលមរ ណភាពវេលា ម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២កញ្ញាឆ្នាំ២០១៩នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ព្រឹទ្ធាចារ្យប៊ូថង គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សេចក្តីជួនដំណឹងរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១២កញ្ញាបានសម្តែងក្តី សោកស្តាយនិងក្រៀមក្រំជាទីបំផុតចំពោះមរណភាពលោកព្រឹទ្ធាចារ្យប៊ូថង។ សពរបស់ព្រឹទ្ធាចារ្យប៊ូថង នឹង តម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានិងទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅគេហស្ថានរបស់លោកក្នុងក្រុង បានលុង ខេត្តរតនគីរី។

យោងតាមឯកសារប្រវត្តិសាស្ត្រ ក្នុង សម័យអតីតកាលវាយតស៊ូរំដោះប្រទេសជាតិចេញពីរបបកាប់សម្លាប់ ខ្មែរក្រហម ចលនាតស៊ូនាជំនាន់នោះ មាន ចំនួន៥ ដែលក្នុងនោះរួមមានចលនាដឹកនាំរបស់លោកប៊ូថង ដែល តំណាង ក្រុមចលនាតស៊ូរបស់ពលរដ្ឋជន ជាតិភាគតិចនាភាគឥសានប្រទេស។ ទីប្រ មូលផ្តុំរបស់កងទ័ព តស៊ូរបស់លោកប៊ូថងនាពេលនោះ បានស្ថិតនៅ ជំរំយ៉ាប៉ុក លើទឹកដីនៃប្រទេសវៀតណាម។

រហូតមកទល់ពេលនេះ ក្នុងចំណោមស្ថាបនិកដឹកនាំចលនាទាំង៥ដែលបាននិងកំពុងបន្តដឹកនាំប្រទេសហែល ឆ្លងកាត់សង្គ្រាមស៊ីវិលនិងឧបសគ្គច្រើនរាប់មិនអស់ និងបាននាំនាវាកម្ពុជាទទួលបានសុខសន្តិភាព និងការអភិ វឌ្ឍន៍បច្ចុប្បន្ន និងកំពុងនៅស្ថិតជាមួយពលរដ្ឋនាពេលនេះ គឺសម្តេចអគ្គមហាពញាចក្រីហេងសំរិន និងសម្តេច អគ្គមហាសេនាតេជោហ៊ុនសែន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner