នាយករដ្ឋមន្ត្រីកម្ពុជានិងឡាវផ្ញើសាររួមគ្នាព្រមានក្រុមប្រឆាំងប្រើព័ត៌មានក្លែងក្លាយ

អត្ថបទដោយ៖
Kien Sereyvuth

  នាយករដ្ឋមន្ត្រីកម្ពុជានិងឡាវ បានប្រើសាររួមគ្នាមួយនៅថ្ងៃទី១២កញ្ញាប្រឆាំងនឹងព័ត៌មានមិនពិតផ្សព្វផ្សាយ ដោយក្រុមធ្វើនយោបាយគណបក្សប្រឆាំងកម្ពុជានៅក្រៅស្រុក ទាក់ទងនឹងការយកឈ្មោះប្រទេសឡាវស្វែង រកការកេងចំណេញដាក់សម្ពាធនយោបាយមកលើរាជរដ្ឋាភិបាលកម្ពុជា។ គួររំលឹកថាប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមដែលមានទំនោរនយោបាយគាំទ្រលោកសមរង្ស៊ីរូមទាំងអ្នកវិភាគខ្លះ បាននិយាយផ្សព្វផ្សាយនូវព័ត៌មានមិន ពិតអំពីការប្រឈមមុខរវាងឡាវនិងកម្ពុជាពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំប្រទល់។ ក្រុមដែលមានទំនោរលំអៀង បាននិយាយអំពីគម្រោងមកដល់របស់លោកសមរង្ស៊ីនៅថ្ងៃទី៩វិច្ឆិកាខាងមុខនេះ ដែលអាចនឹងធ្វើដំណើរចូល មកកម្ពុជាពីក្នុងក្នុងទឹកដីឡាវ និងថែមទាំងនិយាយអំពីការអាច ប្រើប្រាស់ទឹកដីឡាវដើម្បីសុវត្ថិភាពរបស់លោក សមរង្ស៊ីដែលអាជ្ញាធរកម្ពុជាកំពុងតាមចាប់ខ្លួននោះថែមទៀត។ នៅក្នុងការធ្វើសន្និសីទកាសែតរួមគ្នាមួយនៅថ្ងៃទី១២កញ្ញា ទាំងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន និងនាយករដ្ឋ មន្ត្រីឡាវលោកថងលូន ស៊ីសុលីត បានថ្លែងបញ្ជាក់ជាបន្តបន្ទាប់អំពីបញ្ហាដែលផ្សព្វផ្សាយយកប្រទេសឡាវដើម្បី ការប្រឈមមុខជាមួយនឹងប្រទេសកម្ពុជានោះ
ការប្រើសាររួមគ្នាដោយនាយករដ្ឋមន្ត្រីទាំង២ប្រឆាំងនឹងការផ្សាយព័ត៌មានមិនពិតនេះ ត្រូវគេពណ៌នាថាគឺជា សញ្ញាព្រមានទុកជាមុនថា វត្តមានរបស់លោកសមរង្ស៊ីនាពេលណាក៏ដោយស្ថិតលើទឹកដីឡាវ នឹងត្រូវរងការចាប់ ខ្លូននិងបញ្ជួនមកកម្ពុជាដើម្បីដាក់ទោសជាមិនខានឡើយ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner