ផ្លូវអ៊ុតកៅស៊ូចំនួន ៥ខ្សែទៀតដែលសាលារាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាឱ្យរួចរាល់នៅថ្ងៃទី៣០តុលា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញកំពុងដំណើរការអ៊ុតកៅស៊ូលើកំណាត់ផ្លូវ ៥ខ្សែក្នុងភូមិសាស្ត្រខណ្ឌដូនពេញដែលគ្រោងនឹងសម្រេចអោយរួចរាល់នៅថ្ងៃទី៣០តុលាខាងមុខនេះ។

កំណាត់ផ្លូវដែលកំពុងដំណើរការអ៊ុតនេះ តាមការបញ្ជាក់ពីមន្ត្រីទទួលការ ស្ថាបនាផ្លូវនេះបានឲ្យដឹងថា ផ្លូវនេះបានចាប់ដំណើរការតាំងពីថ្ងៃទី១៨ តុលា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០តុលា។កំណាត់ផ្លូវទាំង៥ខ្សែដែលបានស្ថាបនានាពេលនេះរួមមានផ្លូវជាប់ស្ថានទូតរុស្ស៊ី,ផ្លូវមុខរដ្ឋសភា,កំណាត់ផ្លូវសុធារស់ មុខព្រះបរមរាជវាំង,ផ្លូវលេខ១៨៤ពីផ្លូវលេខ១៩ដល់ផ្លូវព្រះស៊ីសុវត្ថិ,និងផ្លូវលេខ ២៤០ ពីផ្លូវព្រះនរោត្តមដល់តេរះវិថីព្រះស៊ីសុវត្ថិ។

ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញកំពុងដំណើរការជួសជុល កែលំអរផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញក្នុងគោលបំណងលើកកំពស់សោភណ្ឌភាពបរិស្ថាន រាជធានីភ្នំពេញកាន់តែស្រស់បំព្រងដែលឯ.ឧអភិបាលរាជធានីភ្នំពេញតែងបានណែនាំដល់មន្ត្រីជំនាញអោយយកចិត្តទុកដាក់កែលំអរ ជួសជុល ផ្លូវដែលមានជង្ហុកសំបុកមាន់ឲ្យបានល្អប្រសើរឡើងវិញ។ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្កេម នាពេលខាងមុខនេះ។មន្ត្រីជំនាញឲ្យដឹងទៀតថា៖ ផ្លូវនេះធ្វើឡើងស្របគ្នាទាំងធ្វើគ្រឹះ,ចាក់អ៊ុត និងគូសគំនូសចរាចរណ៏ព្រមគ្នាផងដែរ៕ ដោយ៖ថេត វិចិត្រ+ហេងសម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner