ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៧ ខែតុលា ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៨ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.!
ក្នុងចំណោមជនសង្ស័យទាំងចំនួន ៥៧នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់ ២៧នាក់(ស្រី ៣នាក់) ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ១២ករណី ឃាត់ ២៥នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ១៤៧៧៤,២៤ និង២៤កញ្ចប់តូច កេតាមីន(Ke) ស្មើរ ៨៤,៦៤ក្រាម។
សូមបញ្ជាក់ថា ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប នគរបាល ១០អង្គភាព៖ ១មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៤៦៩៨,៨០ក្រាម និងKe ៨៤,០ក្រាម។ ២បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។ ៣បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,១៨ក្រាម។ ៤កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ចាប់យកIce ២៦,២៣ក្រាម។ ៥កំពង់ស្ពឺ ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩,៤៣ក្រាម។ ៦កណ្តាល ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១០,១៦ក្រាម និង២៤កញ្ចប់តូច។ ៧រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៨,០២ក្រាមនិងKe ០,៦៤ក្រាម។ ៨ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦,៤២ក្រាម។ ៩ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ១០ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕ ដោយ៖ ឆៃហួត និងប៊ុនធី




