សម្ដេចតេជោ អរគុណចំពោះអគ្គនាយកដ្ឋានគយ និងពន្ធដារ ដែលជួយឧបត្ថម្ភនូវអាវរងាជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឈរជើងតាមព្រំដែនគោក និងដែនដីកោះកម្ពុជា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភនូវអាវរងាជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងនៅតាមព្រំដែនគោក និងដែនដីកោះ នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាមួយចំនួន។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕ ស៊ូ វណ្ណលុក









ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។