ប្រមុខអង្គការសហប្រជាជាតិ គាំទ្រការបន្តកិច្ចព្រមព្រៀងលើការនាំចេញ ជី និងស្បៀងអាហាររបស់អ៊ុយក្រែន-រុស្ស៊ី

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គាំទ្រដល់ការបន្ត និងការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀង ដើម្បីសម្រួលដល់ការនាំចេញស្បៀងអាហារ និងជី ពីអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យរបស់លោកនៅថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres បានសម្តែងការប្តេជ្ញាចិត្តឥតងាករេ និងការគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តឡើងវិញ និងការអនុវត្តពេញលេញ នៃគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ក៏ដូចជាសម្រាប់ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយរុស្ស៊ី។

កិច្ចព្រមព្រៀងទាំងពីរមានគោលបំណងធានាថា គ្រាប់ធញ្ញជាតិ និងជី ដែលនាំចេញពីអ៊ុយក្រែន និងរុស្ស៊ី អាចឈានដល់ទីផ្សារពិភពលោកក្នុងពេលវេលាសមស្រប និងតម្លៃដែលកសិករអាចទិញបាន ដើម្បីធានាសន្តិសុខស្បៀង និងបញ្ចៀសវិបត្តិស្បៀងអាហារសកល។ សេចក្តីថ្លែងការណ៍បន្ថែមថា អង្គការសហប្រជាជាតិបន្តការចូលរួមយ៉ាងសកម្ម និងជាប់លាប់ជាមួយភាគីទាំងអស់ឆ្ពោះទៅរកគោលដៅនោះ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលអាហារផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ បានកើនឡើងលើសពី៩លានតោន ដោយមានការត្រួតពិនិត្យ និងសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់មជ្ឈមណ្ឌលសម្របសម្រួលរួម ដែលមានតំណាងមកពីរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកន្លងមក៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner