ចិនបាញ់បង្ហោះផ្កាយរណខ្នាតធំមួយគ្រឿង និងខ្នាតតូចពីរគ្រឿងឡើងទីអវកាស
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ចិន បានបាញ់បង្ហោះផ្កាយរណបខ្នាតធំមួយគ្រឿង និងខ្នាតតូច២គ្រឿង ឡើងទៅកាន់ទីអវកាស ដោយប្រើគ្រាប់រ៉ុក្កែតស៊េរី ឡុងម៉ាច៤ កាលពីម៉ោង១១និង២៦នាទីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) ខណៈការបាញ់បង្ហោះផ្កាយរណបនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយ័ន ស្ថិតក្នុងខេត្ត សានស៊ី ភាគខាងជើងប្រទេស។
ការប្រើប្រាស់គ្រាប់រ៉ុក្កែតធុន ឡុងម៉ាច៤ គឺជាការត្រឡប់ទៅហោះហើរឡើងនៃគ្រាប់រ៉ុក្កែតនេះ បន្ទាប់ពីរ៉ុក្កែត ឡុងម៉ាច៤ស៊ី បានទទួលបរាជ័យក្នុងការនាំយកផ្កាយរណប យ៉ាវហ្គាន វៃស៊ីន-៣៣ ឡើងទៅទីអវកាស កាលពីខែឧសភា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ផ្កាយរណបខ្នាតធំ គឺជាផ្កាយរណបធុន ហ្ស៊ីយ័ន-២ឌី ចំណែកឯផ្កាយរណបខ្នាតតូចវិញ គឺមួយគ្រឿងជារបស់សាកលវិទ្យាល័យ BNU-1 និងមួយទៀត ឈ្មោះថា ណាស៊ីង-៣ ជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជនមួយ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ៕ធ.ដ