របាយការណ៍ថ្មី អ.ស.ប. ព្រមានពីមហន្តរាយ នៃការប្រែប្រួលអាកាស ខណៈការរងទុក្ខ របស់មនុស្សដែល មិនអាចថ្លែងបានកំពុងតែខិតជិតមកដល់
អ.ស.ប៖ របាយការណ៍ ថ្មី ចំនួន ៣ ពី អង្គការ សហប្រជាជាតិ (អ.ស.ប. ) បាន គូស បញ្ជាក់ ពី ការ រង ទុក្ខ របស់ មនុស្ស មិន អាច ថ្លែង បាន ដែល នឹង កើត ឡើង ក្នុង រយៈ ពេល ដ៏ ខ្លី ខាង មុខ នេះ ខណៈ ពិភព លោក មិន អាច សម្រេច បាននូវ ការ ប្រមូល ផ្តុំ ឱ្យ ខ្ជាប់ ខ្ជួន ក្នុង ការ ប្រឆាំង នឹង ការ ប្រែ ប្រួល អាកាស ធាតុ ។
របាយការណ៍ថ្មី ដែល ចេញ ផ្សាយ នៅ ថ្ងៃ ពុធ និង ថ្ងៃ ព្រហស្បតិ៍ បន្ត បន្ទាប់ នេះ បាន អះ អាង ថា ប្រទេស នានា កំពុង បរាជ័យ ក្នុង ការ បង្កើត និង ធ្វើ សកម្មភាព លើ ផែនការ ឱ្យ បាន គ្រប់ គ្រាន់ ដើម្បី កាត់ បន្ថយ ការ ឡើង កំដៅ នៃ ផែន ដី ខណៈ ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ពិភព លោក ក៏ កំពុង កើន ឡើង ដែល នឹង ធ្វើ ឱ្យ ភព ផែនដី ឡើង កម្តៅ រហូត ដល់ ជិត ៣ អង្សាសេ ក្នុង រយៈ ពេល តិច ជាង ៨០ ឆ្នាំ ។
ទន្ទឹម នឹង ការ ចេញ ផ្សាយ របាយការណ៍របស់ អ.ស.ប. អ្នក ស្រាវ ជ្រាវ អាកាសធាតុ មក ពី សាកល វិទ្យាល័យ រដ្ឋ អូរីហ្កិន បាន បោះពុម្ព របាយការណ៍ ពិសេស នៅ ក្នុង ទស្សនា វដ្តី BioScience របស់ វិទ្យាស្ថាន វិទ្យាសាស្ត្រ ជីវសាស្ត្រ អាមេរិក ដោយ អះ អាង ថា ៖ « ឥឡូវ នេះ យើង កំពុង ស្ថិត ក្នុង កូដ ក្រហម របស់ ភព ផែនដី » ។
ក្រុម អ្នក វិទ្យាសាស្រ្តដដែល សរសេរ ថា ៖ « មនុស្ស ជាតិ កំពុង ប្រឈម មុខ នឹង ភាព អាសន្ន អាកាសធាតុ យ៉ាង ច្បាស់ ។ ទំហំ នៃ ការ រង ទុក្ខ របស់ មនុស្ស ដែល ថ្លែង បាន ដ៏ ធំ សម្បើម រួច ទៅ ហើយ កំពុង តែ កើន ឡើង យ៉ាង ឆាប់ រហ័ស ជាមួយ នឹង ការ កើន ឡើង នៃ គ្រោះ មហន្តរាយ ទាក់ ទង នឹង ការ ប្រែ ប្រួល អាកាស ធាតុ » ដោយ សារ តែ ពិភព លោក នៅ តែ បន្ត ខិត ទៅ ជិត សីតុណ្ហភាព ដែល ផែនដី មិន ធ្លាប់ ជួប ប្រទះ ក្នុង រយៈ ពេល ៣ លាន ឆ្នាំ កន្លង មក នេះ ។
អស់ រយៈ ពេល ជា ច្រើន ឆ្នាំ មក នេះ អ្នក វិទ្យាសាស្ត្រ ទាំង ក្នុង និង ក្រៅអ.ស.ប. បាន ព្រមាន ថា ការ កំណត់ ឱ្យ កម្ដៅ ផែន ដី នៅ ថេរ ត្រឹម ១,៥ អង្សាសេ ប្រៀប នឹង សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម មាន សារៈ សំខាន់ ជា ខ្លាំង ក្នុង ការ កាត់ បន្ថយ សីតុណ្ហភាព និង គ្រោះ មហន្តរាយទាក់ ទង នឹង អាកាស ធាតុ របស់ ផែន ដី ។
ផ្ទុយ ទៅ វិញ អ្វី ដែល គួរ ឱ្យ សោក ស្ដាយ នោះ គឺ ថា របាយការណ៍ មួយ ស្ដី ពី គម្លាត នៃ ការ បំភាយ ឧស្ម័ន របស់ កម្មវិធី បរិស្ថាន របស់ អង្គការ សហប្រជាជាតិ ដែល ចេញ ផ្សាយ នៅ ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ តុលា នេះ បាន លើក ឡើង ថា បច្ចុប្បន្ន គ្មាន ផ្លូវដ៏ ល្អ ណា ដែល អាច សម្រេច គោល ដៅ នេះ បាន ទេ ។
តាម រយៈ របាយការណ៍ ដដែល អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតទែរ៉េស (António Guterres) បាន ថ្លែង ថា ៖ « ការ បាត់ បង់ និង ការ ខូច ខាត ពី ភាព អាសន្ន អាកាសធាតុ កាន់ តែ អាក្រក់ ទៅ ៗ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ហើយ ការ ប្តេជ្ញា ចិត្តទប់ ស្កាត់ ទាំង នៅ ពិភព លោក និង ថ្នាក់ ជាតិ កំពុង ធ្លាក់ ចុះ យ៉ាង ធ្ងន់ ធ្ងរ »។ លោក បន្តថា ៖ « ក្រោម គោល នយោបាយ បច្ចុប្បន្ន ពិភព លោក កំពុង ឆ្ពោះ ទៅ រកការ កើន ឡើង នៃ កម្ដៅ រហូត ដល់ ២,៩ នៃ កម្ដៅ សកល នៅ ចុង សតវត្ស នេះ ។ ឬ អាច និយាយ បាន ម្យ៉ាង ទៀត ថា យើង កំពុង ឆ្ពោះ ទៅ រក គ្រោះ មហន្តរាយ សកល »។
ដើម្បី បញ្ជៀស នូវ មហន្តរាយ របាយការណ៍ បាន ទទូច ឱ្យ មាន ការ ផ្លាស់ ប្ដូរ ប្រព័ន្ធ ធ្វើ សកម្មភាព ប្រយុទ្ធ ប្រឆាំ ងជា បន្ទាន់ ព្រោះ ការ ទប់ស្កាត់ មិន ស្ថិត នៅ តាម ផែន ការ ។ របាយការណ៍ ពី អនុសញ្ញា ក្រប ខ័ណ្ឌ អង្គការ សហប្រជាជាតិ ស្តី ពី ការ ប្រែ ប្រួល អាកាស ធាតុ ដែល ចេញ ផ្សាយ នៅ ថ្ងៃ ពុធ បាន បង្ហាញ ថា ប្រទេស នានា ជុំ វិញ ពិភព លោក បច្ចុប្បន្ន កំពុង ស្ថិត នៅ លើ កន្លង មួយ ដែលនឹង បង្កើន ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ១០,៦ ភាគ រយ នៅ ឆ្នាំ ២០៣០ បើ ធៀប នឹង កម្រិត ឆ្នាំ ២០១០ ។ បើ ទោះ បី ជា តួលេខ នេះ មាន ភាព ប្រសើរ ឡើង ជាងតួលេខ ១៣,៧ ភាគរយ ដែល បាន ព្យាករ ទុក កាល ពី ឆ្នាំ មុន ក៏ ដោយ វា នៅ តែ លើស ពីទំហំ ដែល បរិស្ថាន របស់ ពិភព លោក អាច ប្រឈម និង ដោះ ស្រាយ បាន ។
ឧស្ម័ន ផ្ទះ កញ្ចក់ ដូច ជា កាបូនឌីអុកស៊ីត និង មេតាន មាន នៅ ក្នុង បរិយាកាល កាន់ តែ ច្រើន បានស្រូប យក កាំ រស្មី ព្រះ អាទិត្យ ឱ្យ នៅ ជាប់ នឹង ភព ផែនដី ជា មូល ហេតុ ដែល ធ្វើ ឱ្យ កម្ដៅ កើន ឡើង ។ ចំពោះ បញ្ហា នេះ របាយការណ៍ បាន ព្រមាន ថា កិច្ច ខិត ខំ ប្រឹង ប្រែង របស់ ប្រទេស នានា ក្នុង ការ កាត់ បន្ថយ ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ នៅ តែ មិន គ្រប់ គ្រាន់ ដើម្បី កាត់ បន្ថយ ការ ឡើង កំដៅ ផែនដី ។
ទោះ បី ជាប្រទេស ភាគី ទាំង ១៩៣ ដែល បាន ចុះ ហត្ថលេខា លើ កិច្ច ព្រម ព្រៀង អាកាស ធាតុ ទី ក្រុង ប៉ារីស បាន បំពេញ ការ ប្តេជ្ញា ចិត្ត នា ពេល បច្ចុប្បន្ន ក៏ ដោយ ក៏ ពិភព លោក នៅ តែ ឆ្ពោះ ទៅ រក ការ កើន ឡើង នៃ សីតុណ្ហ ភាព ប្រហែល ២,៥ អង្សាសេ នៅ ឆ្នាំ ២១០០ ដែរ ។
របាយការណ៍ ពី អនុសញ្ញា ក្រប ខ័ណ្ឌអ.ស.ប ស្តី ពី ការ ប្រែ ប្រួល អាកាស ធាតុដដែល បាន អះ អាង យ៉ាង ដូច្នេះ ថា ៖ « ការ វិភាគ នៅ ឆ្នាំ នេះ បង្ហាញ ថា ខណៈ ដែល ការ បំភាយ ឧស្ម័ន លែង កើន ឡើង បន្ទាប់ ពី ឆ្នាំ ២០៣០ វា នៅ តែ មិន បង្ហាញ ពី និន្នាការ ធ្លាក់ ចុះ យ៉ាង ឆាប់ រហ័ស ដែល វិទ្យាសាស្ត្រ អះ អាង ថា ចាំ បាច់ ក្នុង ទសវត្សរ៍ នេះ » ។ របាយការណ៍ បន្ថែម ថា ទីភ្នាក់ងារ បាន រក ឃើញ នៅ ដើម ឆ្នាំ នេះ ថា ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ត្រូវតែ កាត់ បន្ថយឱ្យ បាន ចំនួន ៤៣ ភាគ រយ នៅ ត្រឹម ឆ្នាំ ២០៣០ ដើម្បី រក្សា កំដៅ ផែន ដី ឱ្យ នៅ ត្រឹម ១,៥ អង្សាសេ ប្រៀប នឹង សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម ។
ចំណែក ឯ របាយការណ៍ ទី ៣ ពី អង្គការ ឧតុនិយម ពិភព លោក របស់ អង្គការ សហប្រជាជាតិ ចេញ ផ្សាយ នៅ ថ្ងៃ ពុធ បង្ហាញ ពី សារៈ សំខាន់ យ៉ាង ណា ក្នុង ការ កំណត់ ឧស្ម័ន ផ្ទះ កញ្ចក់ ។ ក្នុង ការ ព្រមាន អំពី ការ ប្រែ ប្រួល អាកាស ធាតុ ដ៏ អាក្រក់ មួយ ផ្សេង ទៀត អង្គការនេះ បាន រក ឃើញ ថា ឧស្ម័ន ផ្ទះ កញ្ចក់ សំខាន់ ៗ ចំនួន ៣ ធំៗ រួម មាន កាបូនឌីអុកស៊ីត មេតាន និង អុកស៊ីដនីត្រាត បាន ឈាន ដល់ កម្រិត ខ្ពស់ ថ្មី នៅ ឆ្នាំ ២០២១ ។ បើ ប្រៀប ធៀប នឹង កម្រិត មុន សម័យ បដិវត្តន៍ ឧស្សាហកម្ម កាបូនឌីអុកស៊ីត បាន កើន ដល់ ១៤៩ ភាគរយ មេតាន ២៦២ ភាគរយ និង អុកស៊ីដនីត្រាត ១២៤ ភាគ រយ ។
របាយការណ៍ រក ឃើញ ថា ចាប់ ពី ឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២១ កម្រិត កាបូនឌីអុកស៊ីត មាន ការ កើន ឡើង ខ្ពស់ ជាង អត្រា កំណើន ប្រចាំ ឆ្នាំ ក្នុង រយៈ ពេល មួយ ទសវត្សរ៍ ចុង ក្រោយ នេះ ។ កំណើន នេះ ស្មើ នឹង ការ កើន ឡើង នៃ ឧស្ម័ន ផ្ទះ កញ្ចក់ ភាគ ច្រើន ៥០ ភាគរយ ដែល មាន ឥទ្ធិពល ធ្វើ ឱ្យ ផែន ដី ឡើង កំដៅ ចន្លោះ ពី ឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០២១ ។
ទោះ ជា យ៉ាង ណា ក៏ ដោយ របាយការណ៍ ដដែល បាន បង្ហាញ ពី ភាព កាន់ តែ ធ្ងន់ ធ្ងរ ជាង នេះ ទៅ ទៀត ដោយ ថា កំហាប់ មេតាន មាន ការ កើន ឡើង ដ៏ ធំ បំផុត ពី មួយ ឆ្នាំ ទៅ មួយ ឆ្នាំ បើ ប្រៀប ធៀប នឹង រយៈ ពេល ជិត ៤០ ឆ្នាំ មុន នៅ ពេល អង្គការ ឧតុ និយម ពិភព លោក ចាប់ ផ្ដើម វាស់ កម្រិត មេតាន ។ ហើយ នេះ ជា បញ្ហា ដ៏ សំខាន់ មួយ ដោយ សារ មេតាន ជា ឧស្ម័ន ផ្ទះ កញ្ចក់ ដ៏ ច្រើន បំផុត ទី ២ ( ស្មើ នឹង ការ បំភាយ ឧស្ម័ន នៅ ទូទាំង ពិភព លោក រហូត ដល់ ២០ ភាគ រយ) និង មាន ថាមពល ខ្លាំង ជាង កាបូនឌីអុកស៊ីត ជាង ២៥ ដង ក្នុង ការ ស្រូប យក កម្ដៅ ព្រះ អាទិត្យ ។ នេះ បើ យោង តាម ទីភ្នាក់ងារ ការពារ បរិស្ថាន សហរដ្ឋ អាមេរិក (EPA) ។
ជាមួយ នឹង ការ រក ឃើញ នៃ របាយការណ៍ ទាំង នេះ ផង ដែរ លេខាធិការ ប្រតិបត្តិ នៃ ក្រប ខណ្ឌ អង្គការ សហប្រជាជាតិ ស្តី ពី ការ ប្រែ ប្រួល អាកាស ធាតុ លោកលោក Simon Stiell បាន ថ្លែង ថា ៖ « យើង នៅ តែ មិន ទាន់ សម្រេច បាន ពី ទំហំ ឬ ល្បឿន នៃ ការ កាត់ បន្ថយ ការ បំភាយ ឧស្ម័យ ដែល ត្រូវ ការ ដើម្បី រក្សា កម្ដៅ ឱ្យ នៅ ត្រឹម ១,៥ អង្សាសេ »។
លោក Stiell បាន អះ អាង ថា មក ទល់ ពេល នេះ ទីភ្នាក់ងារ របស់ លោក ទើប តែ ទទួល បាន ផែនការស្ដី ពី អាកាសធាតុ ថ្មី ឬ អាប់ឌែត ចំនួន ២៤ ប៉ុណ្ណោះ ចាប់ តាំង ពី សន្និសីទ អាកាសធាតុ សកល COP 26 នៅ ទីក្រុង Glasgow បញ្ចប់ ទៅ កាល ពី ខែ វិច្ឆិកា ឆ្នាំ មុន ទោះ បី ជា ប្រទេស ទាំង អស់ បាន យល់ ព្រម ពង្រឹង ផែនការ របស់ ខ្លួន ក៏ ដោយ ។ លោក បន្ត ថា ការ បរាជ័យ នេះ គឺ ជា ការ ខក ចិត្ត ។
ចំណែក លោក Petteri Taalas ដែល ជា ប្រធាន អាកាសធាតុ នៃ អង្គការ ឧតុនិយម ពិភព លោក វិញ បាន ឱ្យ ដឹង ថា របាយការណ៍ របស់ អ.ស.ប. បង្ហាញ ថា ពិភព លោក គួរ តែ រៀប ចំ ខ្លួន ដើម្បី មើល ឃើញ នូវ ផល វិបាក អវិជ្ជមាន និង ធ្ងន់ ធ្ងរ នៅ ពេល ដែល ភព ផែនដី ឡើង កំដៅ កាន់ តែ ខ្លាំង ។
លោក Taalas បាន ថ្លែងប្រាប់ អ្នក សារព័ត៌មាន នៅ ពេល ធ្វើ សេចក្ដី សង្ខេប ពី របាយការណ៍ របស់ ទីភ្នាក់ ងារ លោក យ៉ាង ដូច្នេះ ថា ៖ « យើង អាច ប្រឈម មុខ នឹង និន្នាការ អវិជ្ជមាន នេះ ដូច ជា ទឹក ជំនន់ គ្រោះ រាំង ស្ងួត រលក កំដៅ ព្យុះ ត្រូពិច ប៉ុន្តែ អ្វី ដែល ចាញ់ រួច ទៅ ហើយ នោះ គឺ ការ រលាយ នៃ ផ្ទាំង ទឹក កក ។ យើង មាន កំហាប់ កាបូនឌីអុកស៊ីត ខ្ពស់ ដូច្នេះ ការ រលាយ នៃ ផ្ទាំង ទឹក កក នឹង បន្ត រាប់ រយ ឆ្នាំ ខាង មុខ សូម្បី តែ រាប់ ពាន់ ឆ្នាំ ទៅ មុខ ទៀត » ៕ ដោយ៖ ហួន ឌីណា