ថ្ងៃចុងក្រោយ នៃពិធីបុណ្យអុំទូក នៅខេត្តកណ្ដាល នឹងមានការរៀបចំពិសេសជាង យប់ម្សិលមិញ
កណ្តាល:តាម រយៈ រដ្ឋបាល ខេត្ត កណ្ដាល បាន បង្ហាញ ថា យប់ ចុង ក្រោយ នៃ ពិធី បុណ្យ អុំ ទូក នៅ ក្រុង តាខ្មៅ នៃ ខេត្ត កណ្ដាល នឹង មាន ការ បាញ់ កាំ ជ្រួច ដ៏ ស្រស់ ស្អាត ច្រើន ជាង យប់ មិញ ថែម ទៀត។

លោក ណុប ដារ៉ា អភិបាល រង ខេត្ត កណ្ដាល បាន ថ្លែងឱ្យ ដឹង នៅ ថ្ងៃ អាទិត្យ ទី ៣០ ខែ តុលានេះ ថា ដើម្បី ឲ្យ កម្ម វិធី បុណ្យ អុំទូក ថ្ងៃចុងក្រោយនេះ ប្រារព្ធ ទៅ ដោយ រលូន :នឹង មិន មាន បញ្ហា អ្វី កើតឡើ ង លើ ប្រជា ពលរដ្ឋ និង ភ្ញៀវ ជាតិ អន្តរ ជាតិ អាជ្ញាធ រ បាន រៀប ចំ កិច្ច ប្រជុំបន្ថែម ទៀត ទាក់ទង ផែន ការ ការ ពារ រក្សា សន្តិសុខ របៀប រៀប រយ សណ្តាប់ធ្នាប់ ជូន ប្រជា ពលរដ្ឋ និង ថ្នាក់ ដឹកនាំ ក្នុង ពិធី ប្រណាំង ទូក ដែល រៀប ចំ នៅ ក្រុង តាខ្មៅ។
លោក ណុប ដារ៉ា៖ «យើង បាន ចុះ ពិនិត្យ តាម ស្តង់ របស់ មន្ទីរ សុខាភិបាល ក្នុង ការ ផ្ដល់ សេវា ជូន ប្រជា ពលរដ្ឋ»។
លោក បន្ត ថា ការ រៀប ចំ កិច្ច ប្រជុំ ផែន ការ ការ ពារ រក្សា សន្តិសុខ របៀប រៀប រយ និង សណ្តាប ធ្នាប់ នេះ គឺ នឹង ធ្វើ ឲ្យ ប្រជា ពលរដ្ឋ បាន ដើរ លេង កម្សាន្ត សប្បាយ ដោយ មិន មាន ការ ព្រួយ បារម្ភ អំពី បញ្ហា សង្គ្រាម ឬ បញ្ហា អសន្តិសុខ ណា មួយ កើត ឡើង ឡើយ។

លោក បន្ថែ ម ថា មួយ វិញ ទៀត ដោយ សារ កត្តា ប្រទេស ជាតិ មាន សុខ សន្តិ ភាព មាន ការ អភិវឌ្ឍ ស្ទើរ គ្រប់ វិស័យ ដូច្នេះ ហើយ ប្រជា ពលរដ្ឋ នឹង មាន សុវត្ថិភាព ក្នុង ការ ដើរលេង កម្សាន្ត។
សូម បញ្ជាក់ ថា យោង តាម អភិបាល ខេត្ត កណ្ដាល កាល ពី យប់ ថ្ងៃ ទី២៩ ខែតុលា នៃ ពិធី ប្រណាំង ទូក ឆ្នាំ២០២២ នៅ មាត់ ទន្លេ បាសាក់ ក្រុង តាខ្មៅ ខេត្ត កណ្តាល ថា នឹង មាន ប្រជា ពលរដ្ឋ និង ភ្ញៀវ ជាតិ អន្តរ ជាតិ យ៉ាង ច្រើន កុះករ រាប់ សែន នាក់ បាន មក លេង កម្សាន្ត នៅ មាត់ ទន្លេ បាសាក់ ក្រុង តាខ្មៅ ខេត្ត កណ្តាល ក្នុង ពិធី ប្រណាំង ទូក ឆ្នាំ ២០២២នេះ។ ហើយ ក៏ មិន មាន បញ្ហា អសន្តិសុខ អ្វី មួយ បាន កើត ឡើង ក្នុង ពិធី នេះ នោះ ទេ៕
ដោយ:ជា សុខនី