សៀវភៅផែនទីផ្នត់គំនិត អាចជួយលោកអ្នកបាន រយៈពេល១២ឆ្នាំ ក្នុងការតាក់តែង អាចបំលែងអ្នកក្លាយជាសហគ្រិន
សៀវភៅដែលមានចំណងជើងថា «ផែនទីផ្នត់គំនិត Mind Map » សង្ឃឹមថាអាចជួយអ្នកដែលមានបំណងចង់ ក្លាយជាសហគ្រិន រឺចង់មានគំនិតច្រើនផ្នែកអាជីវកម្ម លោកអ្នកអាចជាវ លើទីផ្សារបានហើយ ក្រោយចំណាយពេល១២ឆ្នាំ ដើម្បីតាក់តែង ដែលមានអត្ថប្រយោជន៍ ទាក់ទងនឹងការធ្វើការរកស៊ី និងវិនិយោគអាជីវកម្មទំាងខ្នាតតូច និងខ្នាតធំ។

លោក ឧកញ៉ា ជា តុងហ៊ួរ បាននិពន្ធ កម្រាស់សៀវភៅដល់ទៅ៥២៨ទំព័រ ហើយបានបោះពុម្ពដាក់លក់ជាលើកដំបូងចំនួន១០០០ ក្បាល និងដំណាក់កាលទីពីរនេះ គឺមានចំនួនរហូតដល់១០០០០ក្បាល លក់ក្នុងតម្លៃង៣៦.៩ដុល្លារ អាមេរិក។

ក្នុងពិធីសម្ពោធលក់សៀវភៅ ក្នុងកម្មវិធីជួបជុំមួយ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោក ឧកញ៉ា ជា តុងហ៊ួរ ដែលជាអ្នកនិពន្ធវ័យក្មេងបានឲ្យដឹងថា សៀវភៅដែលលោកបានធ្វើការនិពន្ធនេះ គឺជាសៀវភៅកំណត់គោលដៅជាក់លាក់បំផុត ហើយអាចដោះសោខួរក្បាលកម្រិតខ្ពស់ បង្ហាញផ្លូវដល់ម្ចាស់ អាជីវកម្ម ពីតូចដល់កម្រិតកំពូល និងបានបង្ហាញនូវគំនិតរាប់ពាន់ក្នុងការធ្វើជំនួញដល់អ្នកអានជាដើម។

លោកបានបន្តថា សៀវភៅនេះត្រូវបានលោកតាក់តែងដោយផ្ទាល់ រៀបរាប់អំពីដំណើរការ និងបទពិសោធន៍ផ្ទាល់ដែលលោកបានឆ្លងកាត់ និងទទួលបានជោគជ័យក្នុងមុខជំនួញ ដោយការនិពន្ធនេះ មិនបានថតចម្លងពីបរទេសនោះទេ ហើយក៏ត្រូវបានការអនុញ្ញាតិ និងឆ្លងកាត់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ លោកបន្តថា ក្រៅពីមានការអនុញ្ញាតិ ដោយក្រសួងអប់រំ យុវជន និងកីឡា ក៏មានការត្រួតពិនិត្យ កែសម្រួលដោយអ្នកមានបទពិសោធន៍រាប់សិប ឆ្នាំផងដែរ។

ជាមួយគ្នានោះ លោក ឧកញ៉ា ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ សៀវនេះបាន លក់ដាច់អស់ចំនួនជាងបួនពាន់ក្បាលហើយ ហើយក្រោយពីអតិថិជនបានអាន ពួកគេតែងតែបានផ្ញើសារ មកវិញដោយកោតសរសើរ និងទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងកិច្ចការ មុខជំនួញនោះ៕ ដោយ / គ្រី សម្បត្តិ








