ភ្ញៀវទេសចរប្រមាណជាង ១០ ម៉ឺននាក់នៅស្វាយរៀង ចូលរួមបញ្ចប់ពិធីអុំទូក

ស្វាយរៀង៖ សន្តិភាពពេញបរិបូរណ៌ គឺជារបស់ដែលយើងត្រូវការ នឹង បន្តប្រើប្រាស់វា ដើម្បីភាពរីកចម្រើនសង្គមជាតិ នេះជាមូលហេតុដែលភ្ញៀវទេសចរណ៍ប្រមាណ១០ម៉ឺន នាក់ មានឱកាសចូលរួមអបអរពិធីប ញ្ចប់ការប្រណាំងទូកនៅខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នេះបើតាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ក្នុងនាមរាជរដ្ឋាភិបាល និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវថា បើនិយាយពីសន្តិភាព ត្រូវនឹងដល់ស្ថាបនិក ដែលខំយ៉ាងលំបាកប្រើជីវិតជាដើមទុនដើម្បីកូនខ្មែរជំនាន់ក្រោយ អភិវឌ្ឍន៍គ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើងជាលំដាប់ និងមានសិទ្ធិសេរីភាពពេញលេញ ប្រារព្ធពិធីប្រពៃណីជាតិ នៅទូទាំងប្រទេស។
លោកជំទាវបានបន្តទៀតថា ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ មក និងការឧបត្ថម្ភពី ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ គណៈអភិបាលខេត្ត។

ជាលទ្ធផលជ័យលាភីបានទៅលើ ៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ
ផែនទី១៖ -ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកលេខ ១៦ មកពី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង -ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ពោធិ៍ធំតេជោសនជ័យ ទូកលេខ ១៥ មកពី វត្តពោធិ៍ធំខេត្តព្រៃវែង -ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង ទូកលេខ១១ មកពី កងរាជអាវុធហត្ថខេត្តព្រះវិហារ។
ផែនទី២ ៖ -ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ទូកលេខ៣៩ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ -ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសនជ័យ ទូកលេខ២៨ មកពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ -ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកលេខ២៦ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប។

ប្រភេទទូកក្ដារបីសន្លឹក ផ្នែកនារី៖ -ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកលេខ៤៥ មកពី សាលាស្រុករមាសហែក។ ផ្នែកបុរស៖ -ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ ទូកលេខ៥០មក ខេត្តបន្ទាយមានជ័យ។ -ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ១៥លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាខ៣ ទទួលបានថវិកា១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ ៕ ដោយថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner