កម្ពុជាបាន ត្រៀមកម្លាំងជាស្រេចក្នុងការ ការពារសុវត្ថិភាព ខណៈពេលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ:ប្រទេស កម្ពុជា បាន ត្រៀម កម្លាំង កង ពល តូច លេខ ៧០ នៅអាកាសយានដ្ឋានអន្តរ ជាតិ ភ្នំពេញ ក្នុង ការ ការ ពារ សុវត្ថិ ភាព ខណៈ ពេល កម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ ក្នុង ការ រៀប ចំ កិច្ច ប្រជុំ កំពូល អាស៊ាន។

ការត្រៀ ម កម្លាំង នេះ ដើម្បី រក្សា សណ្ដាប ធ្នាប់ និង ការ ការ ពារ សុវត្ថិ ភាព គណៈ ប្រតិភូ ដែល អញ្ជើញ ចូល រួម ក្នុង កិច្ច ប្រជុំ កំពូល អាស៊ាន លើក ទី ៤០ និង ទី៤១ និង កិច្ច ប្រជុំ ពាក់ ព័ន្ធ ក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាង មុខ នេះ។ នេះ បើ តាម មេ បញ្ជា ការ កង ពល តូច លេខ ៧០ បាន ចុះ ហ្វឹក ហ្វឺន កង កម្លាំង កាល ពី ថ្ងៃ ទី២៩ ខែតុលា ឆ្នាំ ២០២២។

បើ តាម ឯកឧត្តម ម៉ៅ សុផាន់ មេ បញ្ជា ការ កង ពល តូច លេខ ៧០ បានប្រា ប់ ថា ការ ងារ ហ្វឹក ហ្វឺន នេះ បាន ដើរ តួ នាទី យ៉ាង សំខាន់ សម្រាប់ កង ទ័ព ដើម្បី លើក កម្ពស់ ចំណេះ ដឹង អោយ កាន់ តែ រីក ចម្រើន មួយ កំរិត ថែម ទៀត។
លោកម៉ៅ សុផាន់ បាន លើក ឡើង ថា៖ «ផែន ការ ហ្វឹក ហ្វឺន បាន បន្ត ជម្រុញ អោយ យោធិន មាន សមត្ថភាព គុណភាព និង បង្កើន ចំណេះ ដឹង ដល់ កង ទ័ព អោយ បាន យល់ ដឹង កាន់ តែ ច្បាស់ ស្ទា ត់ជំនាញ ជា ពិសេស ដើម្បី អោយ យោធិន បង្កើន នូវ សមត្ថ ភាព ពង្រីក ចំណេះដឹង របស់ កង ទ័ព ទៅ តាម ភូមិ សាស្ត្រ គ្រប់ ប្រភេទ ជំនាញ ដែល អាច ឆ្លើយ តប នឹង តម្រូវ ការ របស់ អង្គភាព ប្រកប ដោយ ប្រសិទ្ធ ភាព ខ្ពស់»។

លើស ពី នេះ ទៀត លោក បាន បន្ត ថា វគ្គ ហ្វឹក ហ្វឺន បំប៉ន នេះ គឺ សំដៅ បង្កើន សមត្ថភាព ដល់ យោធិន ឲ្យ កាន់ តែ ស្ទាត់ ជំនាញ ក្នុង ការ ប្រើ ប្រាស់ អាវុធ វែង ខ្លី និង គ្រឿង បំពាក់ រួម ជា មួយ ជំនាញ ប្រយុទ្ធ ក្នុង ទី ប្រជុំ ជន (Urban Combat) និង រំដោះ ចំណាប់ ខ្មាំង (Hostage Rescue) ឲ្យ កាន់ តែ ល្អ ប្រសើរ ស្រប ពេល ដែល ប្រទេស កម្ពុជា ក្នុង នាម ជា ប្រធាន អាស៊ាន ឆ្នាំ២ ០២២ នេះ។

លោក សុផាន់ ក៏ បាន បន្ថែម ថា បន្ទាប់ ពី ការ រីក រាល ដាល នៃ ជំងឺ កូវីដ-១ ៩ ប្រទេស កម្ពុជា ក៏ នឹង ធ្វើ ជា ម្ចាស់ ផ្ទះ រៀប ចំ កិច្ច ប្រជុំ កំពូល អាស៊ាន លើក ទី ៤០ និង៤១ និង កិច្ច ប្រជុំ កំពូល ពាក់ ព័ន្ធ (40th & 41st ASEAN Summits and Related Summit) តាម ទម្រង់ ដោយ ផ្ទាល់ ជា លើក ដំបូង។

សូម បញ្ជាក់ថា កន្លង មក ប្រទេស កម្ពុជា ក៏ បា នត្រៀមកម្លាំងជាងមួយម៉ឺននាក់ សម្រាប់ការពារ សុវត្ថិភាព គណៈ ប្រតិភូ ដែល ចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និ ង ទី ៤ ១ និងកិច្ច ប្រជុំ ពា ក់ ព័ ន្ធ ដែលចាប់ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២២ ក្នុងមានប្រទេសកម្ពុជា ជាអ្នក រៀប ចំ ធ្វើ ជា ម្ចាស់ ផ្ទះ៕
ដោយ:ជា សុខនី

ads banner